លោក​ហ៊ុន សែន​៖ ដកសិទ្ធិ​ក្រុមហ៊ុន​ស៊ិន​ទ្រី ជា​ការវះកាត់​ជំងឺ​រ៉ាំរ៉ៃ​

25-10-2019 10:18 am 130
  ស្តាប់
ស្តាប់ជាសំឡេង

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា តាំងពី​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល នៅ​ឆ្នាំ​២០០២ ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិន​ទ្រី មិនដែល​បំពេញការងារ​បាន​ល្អ​ឡើយ​។ ការសម្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ គឺជា​ការវះកាត់​នូវ​ជំងឺ​រ៉ាំ​រៃ ដែល​មិន​ទាន់​ដោះស្រាយបាន​។ ចំណែក​ការដក​ថ្លៃ​សេវា​ប្រមូល​សំរាម ចេញពី​វិក្ក័​យ​ប​ត្រ​អគ្គិសនី​កម្ពុជា គឺជា​ការដោះស្រាយ​ដ៏​ល្អ​មួយ ព្រោះ​បណ្តោយ​ទៅទៀត នាំ​ឲ្យ​ខូច​ឈ្មោះ​ដល់​អគ្គិសនី​កម្ពុជា​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ បញ្ជាក់​ជា​ឧទ​ហ​រណ៍​ថា «​ថ្លៃ​អគ្គិសនី​អស់​ត្រឹម​១០​រៀល តែ​ថ្លៃ​សំរាម​២០​រៀល ដូច្នេះ​យក​អាតូច​បង្ខូច​អា​ធំ​តែ​ម្តង​។ ផ្ទះ​ខ្លះ មិន​មាន​សំរាម​ផង មិនដែល​ឃើញ​ឡាន​ទៅ​យក​សំរាម​ផង ក៏​យក​លុយ​គេ​ដែរ​»​។ ដូច្នេះ​ល្មម​ដល់​ពេល​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​ប្រជាជន​បាន​ទទួល​ផលប្រយោជន៍​ពី​ការកែទម្រង់​នេះ​។ ​ដោយឡែក ខេត្ត​ដែល​មាន​ភ្ជាប់​ថ្លៃ​សំរាម​ជាមួយ​វិក្ក័​យ​ប​ត្រ​អគ្គិសនី ក៏​ត្រូវ​ដក​ចេញ​ដូច​គ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ​។​

សំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍​បន្ត​ថា ក្រោយ​រដ្ឋ​គ្រប់គ្រង​មាន​ស្ថិរភាព​ហើយ រដ្ឋ​នឹង​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន​៤ សម្រាប់​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចែកចេញជា​៤​តំបន់​។ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​២៥ ខែ​តុលា​នេះ​៕

ព័ត៌មានផ្សេងទៀត