មនុស្ស​ជម្លៀស​ខ្លួន​​ប្រមាណ​២​ពាន់​នាក់​ដោយសារ​​ភ្លើង​ឆេះ​ព្រៃ​​នៅ​រដ្ឋ​កាលីហ្វ​ញ៉ា​

25-10-2019 9:57 am 127
ភ្លើងកំពុងឆាបឆេះផ្ទះប្រជាជននៅរដ្ឋកាលីហ្វញ៉ា

​មនុស្ស​ប្រមាណ​២​ពាន់​នាក់​បាន​ជម្លៀសចេញ​ពី​ផ្ទះសម្បែង ដោយសារតែ​ភ្លើង​កំពុង​ឆាបឆេះ​ព្រៃ​ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ាសហ​រដ្ឋ​អាមេរិក​។ ភ្លើង​បាន​ឆាបឆេះ​ដល់​ទំហំ​ដី​១​ម៉ឺន​អា​ហើយ​ក្នុង​តំបន់​សូ​ណូ​ម៉ា ដែល​មិនទាន់​អាច​ពន្លត់​បានទេ​។ ភ្លើង​ក៏​កំពុង​ឆេះ​រីក​រាលដាល​កាន់តែខ្លាំង ដោយសារតែ​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង គឺ​កំពុង​ឆេះ​រាលដាល​ទៅ​ភាគខាងត្បូង​ប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា​។ ដោយសារតែ​ភ្លើង​ឆេះ​រាលដាល​លឿន​ដូច្នេះ អាជ្ញាធរ​បានប្រកាសឲ្យ​ប្រជាជន​ត្រូវមាន​ការប្រុងប្រយ័​ត្ន​ខ្ពស់ និង​ត្រូវ​ជម្លៀស​ចេញពី​តំបន់​រងគ្រោះ​ជាបន្ទាន់​។​

​សូម​រម្លឹកថា កាលពី​ឆ្នាំមុន​រដ្ឋ​កាលីហ្វ​ញ៉ាក៏​មាន​គ្រោះធម្មជាតិ​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ដែរ កាលនោះ​បានសម្លាប់​មនុស្ស​ប្រមាណ​១០០​នាក់​។ ចំពោះ​ហេតុការណ៍​លើក​នេះ​មិនទាន់មាន​ការបញ្ជាក់​ពី​ទំហំ​ខូចខាត​ទេ​៕

 ពាក្យគន្លឹះ  អាមេរិកភ្លើងឆេះព្រៃ

ព័ត៌មានផ្សេងទៀត