រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី ២១ និង​ទី ២២ ពី​ស្រា​បៀរ​អាន់​ឆ័រ​

25-10-2019 8:51 am 67
ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 (​មួយ​ម៉ឺន​) ដុល្លារ​ចំនួន​ពីររូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 1000 (​មួយ​ពាន់​) ដុល្លារ​ចំនួន 41 (​សែសិប​មួយ​) នាក់​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។    ​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង​ថ្លែងអំណរគុណដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។ 

​លោក ទឹម​ពិសិដ្ឋ រស់នៅ​ភូមិ​កោះ​ក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ជា​អ្នកឈ្នះ​ទី ២១ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័រ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​តែងតែ​ទិញ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​កម្មវិធី​ទាំងអស់​ដូចជា​កម្មវិធី​ជួបជុំ​មិត្ត​ភ័ក្តិ​និង​សាច់ញាតិ​។ ខ្ញុំ​បាន​ទិញ​ស្រា​បៀរ​អាន់​ឆ័រ​ទទួលទាន​ជាមួយ​សាច់​ញាតិ​របស់​ខ្ញុំ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ខ្ញុំ​បាន​ទិញ​កេស​មួយ​ហើយ​បាន​ត្រូវ​រង្វាន់​ជា​សាច់ប្រាក់ ១០,០០០ ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។ ខ្ញុំ​ពិតជា​រីករាយ​និង​រំភើប​ណាស់​។ នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ធំ​។ ដំបូង​ខ្ញុំ​នឹង​ប្រើ​រង្វាន់​ជា​សាច់ប្រាក់​ដើម្បី​បង្កើត​អាជីវកម្ម​តូច​មួយ​។ ខ្ញុំ​គិតថា កម្មវិធី​ប្រ​ម៉ូ​សិន​នេះ​ល្អ ដោយ​ក្រុមហ៊ុន​តែងតែ​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​និង​ផ្តល់​រង្វាន់​ពិតៗ​ដល់​អតិថិជន​។ ចុងបញ្ចប់​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ដែល​ពិ​និយម​ពិសារ​ស្រា​បៀរ​អាន់​ឆ័រ​បន្ត​ទទួល​ទាននឹង​មានឱកាស​ឈ្នះ​រង្វាន់​ពិត​ដូច​ខ្ញុំ​ដែរ​។​”

 

​ចំណែកឯ​លោក ថង ជា​រ៉ុង រស់នៅ​ភូមិគរ​គី ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ដែល​ជា​អ្នកឈ្នះ​ទី ២២ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័រ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ចូល​ចិត្ត​ផឹកស្រា​បៀរ​អាន់​ឆ័រ​ហើយ​ផឹក​ពីរ​បី​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​មិត្តភក្តិ​។ ខ្ញុំ​បាន​ទិញ​ស្រា​បៀរ​អាន់​ឆ័​រមួយ​យួរ​ផឹក​ជាមួយ​មិត្តភក្តិ​។ ខ្ញុំ​ក៏​បាន​ត្រូវ​រង្វាន់​ធំ​។ ខ្ញុំ​ពិតជា​រំភើប​រីករាយ​ណាស់​។ ខ្ញុំ​បាន​លោត​ហើយ​ស្រែក​ហ៊ោរ​។ ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ហើយ​ប្រពន្ធ​ក៏​មិន​ជឿ​ខ្ញុំ​ទេ​។​ខ្ញុំ​នឹង​ប្រើ​រង្វាន់​ជា​ទឹកប្រាក់​ដើម្បី​បង្កើត​អាជីវកម្ម​លក់​គ្រឿងទេស និង​កន្លែង​លាង​ម៉ូតូ​។ ខ្ញុំ​សូម​ជូនពរ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ រីកចម្រើន​ខ្លាំង និង​ទទួល​បាន​ការ​គាំ​ខ្លាំង​ពី​អតិថិជន​ពីព្រោះ​ស្រា​បៀរ​អាន់​ឆ័រ​ផ្តល់​រង្វាន់​ពិតៗ - ១០.០០០ ដុល្លារ ១០០០ ដុល្លារ​…​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ស្រា​បៀរ​អាន់​ឆ័រ​បន្ត​ទទួល​ទាន​ស្រាបៀ​រ​អាន់​ឆ័រ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ដូច​ខ្ញុំ​ដែរ​។​”

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​រហូតដល់​ដំណាច់​ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ លោកអ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។  ក្រុមហ៊ុន​នឹង​រៀប​ចំ​ពេល​វេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ 

 

​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូបអ្នក​!!!  ​ ​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​ ​ ​ ​រីករាយ​ស្រស់ថ្លា​   ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕ ​
 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត