ត្រឹម​មួយ​យប់​​បុរស​​ជនជាតិ​​ហុងកុង​​ម្នាក់​​ក្លាយជា​​មហាសេដ្ឋី​​ដោយ​មិន​ដឹងខ្លួន​

25-10-2019 8:24 am 1131
រូបភាពលោក​Eric Tse​

​វាសនា​មនុស្ស​ពិតជា​មើលមិនឃើញ​មែន ថ្ងៃនេះ​ជា​មនុស្ស​ធម្មតា​ប៉ុន្ដែ​ថ្ងៃស្អែក​អាច​ក្លាយជា​មនុស្ស​ផ្សេង​។ ជាក់ស្ដែង​ដូច​លោក​Eric Tse​អ៊ីចឹង ត្រឹមតែ​មួយ​យប់​ប៉ុណ្ណោះ​លោក​បាន​ក្លាយជា​មហាសេដ្ឋី​ដោយ​មិន​ដឹងខ្លួន​។ ប៉ុន្ដែ​មហា​សេដ្ឋកិច្ច​នេះ​កើតចេញពី​ក្រុមគ្រួសារ​របស់លោក ដោយសារតែ​ឪពុកម្ដាយ​របស់លោក​គឺជា​នាយក​ប្រតិ​ប​ត្ដិ​នៃ​ក្រុមហ៊ុន​Sino Biopharmaceutical Limited​។ 

​លោក​Eric Tse​អាយុ​២៤​ឆ្នាំ​ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​សាលា​ហិរញ្ញវត្ថុ​Wharton​ដ៏​ល្បី នៃ​សាកលវិទ្យាល័យ​Pennsylvania​សហរដ្ឋអាមេរិក បាន​ទ​ទួទ​កាដូ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣.៨៨​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​អង្គារ​។ នោះ​គឺ​ឪពុកម្ដាយ​របស់លោក​បាន​ប្រគល់​ភាគហ៊ុន​មួយ​ភាគ​ប្រាំ នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុនឲ្យ​លោក​។ មួយ​រំ​ពេញ​បុរស​ដែលមាន​ដើមកំណើត​មកពី​ទីក្រុង​ហុងកុង​រូបនេះ បាន​ក្លាយជា​សមាជិក​ចុងក្រោយ​នៃ​ក្លឹប​មហាសេដ្ឋី​នៅ​អាស៊ី​។ ប៉ុន្ដែ​លោក​ទំ​នង់​មិន​ចង់​មានឈ្មោះ​ផ្ទាល់ខ្លួន​ក្នុង​ចំណាត់ថ្នាក់​នេះ​ទេ ដោយ​លោក​អាច​ដាក់ឈ្មោះ​គ្រួសារ​ភី​ង​(Ping)​របស់លោក​ជំនួស​វិញ​៕

 ពាក្យគន្លឹះ  ជិវិតលោក​EricTse​

ព័ត៌មានផ្សេងទៀត