កូរ៉េខាងជើង​​ប្រាប់​អាមេរិ​ក​ឲ្យប្រញាប់​​ដោះស្រា​យ​​បញ្ហា​ជាប់គាំង​​ជាបន្ទាន់​

24-10-2019 4:33 pm 221
  ស្តាប់
មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​ក្រសួងការបរទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៤​តុលា​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ទទូច​ឲ្យ​អាមេរិ​កត្រូវ​បញាប់​ស្វែងរក​វិធីសាស្ដ្រ ដោះស្រាយ​បញ្ហា​កំពុង​ជាប់គាំង​ជាបន្ទាន់ កុំ​ទុក​យូរ​ទៀត​នាំ​តែ​សុបិន​ច្រើន​។ បញ្ហា​ជាប់គាំង​គឺ​ទាក់ទង​នឹង​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​អាមេរិក​និង​កូរ៉េខាងជើង​បាន​ព្រមព្រៀង​ក្នុងជំនួប​ថ្នាក់ដឹកនាំ​លើកទីមួយ រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០១៨​។​

​ទីប្រឹក្សា​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង​លោក​Kim Kye Gwan បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​នៅតែ​ល្អប្រសើរ សូម្បី​លោក​គីម ជុង​អ៊ុន​ក៏​និយាយ​ដូច្នេះ​ដែរ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ប៉ុន្ដែ​គោលនយោបាយ​របស់​អាមេរិក​ដាក់​លើ​កូរ៉េខាងជើង ហាក់​មិនជា​ល្អប្រសើរ​នោះឡើយ វា​ដូចជា​គំនិត​នៃ​សម័យ​សង្គ្រាមត្រជាក់ និង​ការរើសអើង​មនោគមវិជ្ជា​។ កូរ៉េខាងជើង​នឹង​រង់ចាំ​មើលថា​តើ​អាមេរិក នឹង​ដោះស្រាយ​បញ្ហា​យ៉ាងណា​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ​។​

​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយ​ដែរថា លោក​នឹង​រង់ចាំ​យ៉ាង​អត់ធ្មត់​បំផុត​រហូតដល់​ចុង​ឆ្នាំនេះ ដើម្បីឲ្យ​អាមេរិក​សម្រេចចិត្ដ​ប្រកបដោយ​សេចក្ដីក្លាហាន​។ លោក​កំពុង​ទាមទារ​សម្បទាន​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​បន្ដ​រក្សា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង និង​បន្ដ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​ដដែល​។ កូរ៉េខាងជើង​ក៏​ស្ដីបន្ទោស​សហរដ្ឋអាមេរិក​ខ្លាំងៗ ចំពោះ​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជា​ការបែកបាក់​ក្នុង​កិច្ចចរចា​ថ្នាក់ក្រោម ធ្វើឡើង​នៅ​ក្នុងប្រទេស​ស៊ុយអែត​កាលពីដើម​ខែតុលា​នេះ​៕

ព័ត៌មានផ្សេងទៀត