អង់គ្លេស​​បញ្ជាក់ថា​​រថ​យន្ដ​ដឹក​សព​​៣៩​នាក់​​ដែល​ឃាត់​បាន​​មាន​ប្រភព​​មកពី​​បែលហ្ស៊ិក​

24-10-2019 3:53 pm 398
រូបភាពរថយន្ដដែលប៉ូលិសអង់គ្លេស​ឃាត់បាន

​តាម​ការបញ្ជាក់​ពី​មន្ដ្រីប៉ូលិស​ចក្រភព​អង់គ្លេស​បានឲ្យដឹងថា រថយន្ដ​ដឹក​សាកសព​ចំនួន​៣៩​នាក់​ដែល​ឃាត់​បាន​កាលពី​ថ្ងៃ​ពុធ​នោះ គឺ​ធ្វើដំណើរ​មកពី​ប្រទេស​បែលហ្ស៊ិក​។ រថយន្ដ​មាន​ផ្ទុក​សាកសព​ក្លាហ្សេ​ទើប​ចាប់បាន​នៅពេលនេះ ធ្វើឲ្យ​មានប្រតិកម្ម​ជាថ្មី​ជុំវិញ​មុខជំនួញ​ជួញដូរ​មនុស្ស​។ រថយន្ដ​ត្រូវ​ចាប់បាន​នៅ​ភាគ​ខាងកើត​ទីក្រុង​ឡុង ដោយ​ក្នុងនោះ​សាកសព​៣៨​នាក់​ជា​មនុស្សពេញវ័យ​និង​ម្នាក់​ជា​ក្មេង​ជំទង់​។ ចំណែក​អ្នកបើកបរ​អាយុ​២៥​ឆ្នាំ​មកពី​អៀរ​ឡង់​ខាងជើង ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ប្រព្រឹត្ដ​អំពើ​ឃាតកម្ម និង​កំពុង​ស្ថិតក្រោម​ការ​ឃុំឃាំង​ដើម្បី​សាកសួរ​បន្ថែម​។​

​ប៉ូលិស​បាន​លាតត្រដាង​ថា ទ្រុង​សណ្ដោង​របស់​រថយន្ដ​គឺ​យក​ចេញពី​ស្រឡាង​ដែល​ធ្វើដំណើរ​មកពី​កំពង់ផែ​ប្រទេស​បែលហ្ស៊ិក​។ ប៉ូលិស​អង់គ្លេស​ក៏​ផ្ដល់ដំណឹង​ទៅ​អាជ្ញាធរ​បែលហ្ស៊ិក​រួចហើយ ដោយ​ភាគី​បែលហ្ស៊ិក​និយាយថា ពួកគេ​បាននិងកំពុង​បើក​ការស៊ើបអង្កេត​លើ​ករណី​នេះហើយ​៕

ព័ត៌មានផ្សេងទៀត