ការ​ប៉ះ​សាច់​គ្នា​ដោយផ្ទាល់ ជួយ​ឲ្យ​អ្នកនិង​ខួរក្បាល​រីករាយ​

24-10-2019 2:17 pm 159

​មនុស្ស​គ្រប់រូប មិនអាច​រស់នៅ​ដោយ​គ្មាន​ការប៉ះពាល់​សាច់​គ្នា​ផ្ទាល់ៗ​បានទេ មិន​ថា កុមារ​ឬ មនុស្សពេញវ័យ​។ ការ​ប៉ះ​សាច់​គ្នា​ដោយផ្ទាល់ សំដៅលើ​គ្រប់​រូបភាព​នៃ​ការប៉ះពាល់​ដោយ​ការពេញចិត្ត រួមមាន​ការ​កាន់​ដៃ ការ​ស្ទាប​ឬ​ការ​ថើប សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​មនុស្ស​។ ចំណុច​វិជ្ជមាន ដែល​ទទួលបាន​ពី​ការប៉ះពាល់​គ្នា​រវាង​សាច់​និង​សាច់ នឹង​ធ្វើឲ្យ​អ្នកនិង​ខួរក្បាល​រីករាយ​ស្រស់ថ្លា​។ មូលហេតុ​ដោយសារតែ​នៅពេល​ប៉ះ​ទៅ ខួរក្បាល​បញ្ចេញ អ័រម៉ូន​Oxytocin ដែលជា​អ័រម៉ូន​នៃ​ក្តីស្រឡាញ់ ហើយ​កាលណា​អ័រម៉ុន​មួយនេះ បញ្ចេញ​មក​កាន់តែច្រើន អ្នកនឹង​មាន​អារម្មណ៍​រីករាយ​ទៅតាម​នោះដែរ​។ ដូច្នេះ មនុស្ស​ដែល​ប្រាស្រ័យ​ទាក់ទង​ញឹកញាប់​ជាង​មុន ដោយ​ប្រើ​ការប៉ះពាល់​គ្នា គឺមាន​កម្រិត​អ័រម៉ូន Oxytocin​ខ្ពស់ ហើយ​ទទួលបាន​មកវិញ​នូវ​អារម្មណ៍​សុភមង្គល​កាន់តែច្រើន​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត