លោក​ទៀ បាញ់៖ចិន​ផ្ដល់​ជំនួយឥតសំណង​៨៤​លាន​ដុល្លារ សម្រាប់​ពង្រឹង​វិស័យ​ការពារជាតិ​

24-10-2019 9:57 am 108

​រដ្ឋាភិបាល​ចិន​បន្ដ​ផ្ដល់​ជំនួយឥតសំណង រហូតដល់ ៦០០​លាន​យ័ន ស្មើនឹង​ប្រមាណ ៨៤​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា សម្រាប់​ពង្រឹង​វិស័យ​ការពារជាតិ បន្ថែម​ពីលើ​អ្វីដែល​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​កន្លងមក​។ នេះ​បើតាម​លោក​ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ទី​ក្រុងភ្នំពេញ នា​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ក្រោយ​បញ្ចប់​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន​។ 

​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុងប្រទេស​ចិន​នោះដែរ លោក​ទៀ បាញ់​ក៏បាន​ជួបពិភាក្សា​ជាមួយ រដ្ឋ​មន្ត្រី្ហ​ការពារ​ជាតិចិន នៅ​ទីក្រុង​ប៉េកាំង ហើយ​រដ្ឋមន្ដ្រី​ការពារ​ជាតិចិន បាន​បញ្ជាក់ថា ប្រទេស​ចិន​នៅតែ​បន្ត​ផ្តល់ជំនួយ និង​ការគាំទ្រ​ដល់​ការកសាង​កងទ័ព និង​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ របស់​ប្រទេស​កម្ពុជា​។ ក្នុងជំនួប​នោះ​លោក​ទៀ បាញ់​និង​រដ្ឋមន្ដ្រី​ការពារ​ជាតិចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ចិន​ផងដែរ​៕

 

ព័ត៌មានផ្សេងទៀត