លោក​ហ៊ុន សែន ស្នើ​ឲ្យ​ម្ចាស់​Facebook ឈ្មោះ​“​សែន​កំសត់​”បញ្ឈប់​ការ​កុហក

23-10-2019 4:16 pm 2039

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម និង​ស្នើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក ដែល​មាន​គណនី​ឈ្មោះ “​សែន​កំសត់​” បញ្ឈប់​ការ​ភូតភរ កុហក​បោកប្រាស​របស់ខ្លួន ដែលថា ជា​កូន​កំសត់ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចាប់​ជាតិ​។​

​តាមរយៈ​សារ Comment របស់លោក ហ៊ុន សែន ឆ្លើយតប​នឹង​ម្ចាស់ Facebook ឈ្មោះ «​សែន​កំសត់​» មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​បញ្ឈប់​ការ​យក​កូន​ដ៏​កំសត់​របស់​ខ្ញុំ​មក​លេងសើច​ជាមួយ​ខ្ញុំ​ទៀត​ទៅ​។ គិត​មកដល់ពេលនេះ​មាន​រាប់សិប​នាក់​ហើយ ដែល​អះអាង​ថា ជា​កំសត់​ចាប់​ជាតិ​ដែល​នេះ​ជា​ការ​ភូតកុហក ដែល​មិន​គួរ​កើតមាន​។ អ្នក​ស​សេរ​ចង់​និយាយ​ថា ខ្ញុំ​គ្មាន​យុត្តិធម៍​ចំពោះ​កូន​របស់​ខ្ញុំ​ដែល​ស្លាប់​ទៅ ខ្ញុំ​គ្រាន់តែ​ប្រាប់​លោក​ថា ជិត​៤៣​ឆ្នាំ​មកនេះ​ខ្ញុំ​ស្រក់​ទឹកភ្នែក រហូត​ពេលដែល​ខ្ញុំ​នឹកឃើញ​ដល់​កូន​ខ្ញុំ​ដែល​ស្លាប់​យ៉ាង​វេទនា​។ លោក​ឈប់​បោកប្រាស់​ខ្ញុំ​តាម Facebook ទៀត​ទៅ ហើយ​លោក​ក៏​ត្រូវ​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​មិនមែន​ជា​សត្វ​ឱ្យ​លោក​ប្រមាថ​ទេ​»​។​

​សារ​ឆ្លើយតប​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​បន្ទាប់​ពី​ម្ចាស់​ហ្វេ​សប៊ុក​ឈ្មោះ «​សែន​កំសត់​» បាន​បង្ហោះ​រូបភាព ផ្នូរ​កូន​របស់​លោក​ឈ្មោះ ហ៊ុន កំសត់ និង​បាន​សរសេរ​ខ្លឹមសារ​ថា «​យុត្តិធម៌​សំរាប់់​កូន​ម្នាក់​នេះ​នៅ​ត្រង់​ណា​ទៅ​សម្តេច​»៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនសែនកំសត់

ព័ត៌មានផ្សេងទៀត