រុស្ស៊ី​​និង​តួ​ក​គី​​ឈានដល់​​កិច្ចព្រមព្រៀង​​ស្ដីពី​​តំបន់​ភាគ​ខាងជើង​​ប្រទេស​ស៊ី​រី​

23-10-2019 10:08 am 158
ប្រធានាធិបតីតួកគី(ឆ្វេង)​និងប្រធានាធិបតីរុស្ស៊ី

​មេដឹកនាំ​តួ​ក​គី​និង​រុស្ស៊ី​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយគ្នា ស្ដីពី​ការបញ្ជូន​ក្រុមឃឺ​ដ​ចេញពី​តំបន់ភាគ​ខាងជើង​ប្រទេស​ស៊ីរី​ជាប់​ព្រំដែន​តួ​ក​គី​។ តួ​ក​គី​បាន​ផ្អាក​ប្រតិ​បត្ដិកា​រវាយ​លុក​ប្រឆាំ​ង​ក្រុមឃឺ​ដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន តប​តាម​សំណើ​របស់​សហរដ្ឋអាមេរិក​។ ទីក្រុង​អង់កា​រ៉ា​ចាប់ផ្ដើម​ប្រតិ​បត្ដិកា​រនេះ ដើម្បី​បណ្ដេញ​ក្រុម​អ្នក​ប្រយុទ្ធ​ឃឹ​ដដែល​ចាត់ទុកថា​ជា​ក្រុម​ភេរ​វករ ចេញពី​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​ប្រធានាធិបតី​តួ​ក​គី​លោក​រី​សេព ថា​យ​យី​ព អេដូ​ហ្គេន និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន បាន​ពិភាក្សា​ពី​ស្ថានភាព​នៅ​ក្នុងប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​អង្គារ​។ ចុងក្រោយ​មេដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ថា កងកម្លាំង​រុស្ស៊ី​និង​កងកម្លាំង​ស៊ី​រី​ស្ថិតនៅ​តំបន់​ព្រំដែន អាច​ចូលទៅក្នុង​តំបន់​ស្ថិត​ក្រៅ​ទី​តាំងធ្វើ​ប្រតិ​បត្ដិកា​ររបស់​តួក​គីបាន ចាប់ពី​ពេល​ថ្ងៃត្រង់​ថ្ងៃទី​២៣​តុលា​នេះ និង​ឯកភាព​បណ្ដេញ​ក្រុមឃឺ​ដ​ចេញពី​តំបន់​មាន​ទំហំ​៣០​គីឡូម៉ែត្រ​ពី​ព្រំដែន​ក្នុង​រយៈពេល​១៥០​ម៉ោង​។ ប្រទេស​ទាំងពីរ​នឹង​ចាប់ផ្ដើម​ល្បាត​រួមគ្នា​តាម​តំបន់​ទំហំ​១០​គីឡូម៉ែត្រ​នៅ​ព្រំដែន​ផងដែរ​។ 

​ប៉ុន្ដែ​ទោះបីជា​មាន​កិច្ចព្រមព្រៀង ការព្រួយបារម្ភ​និង​ការផ្ដោត​យកចិត្ដទុកដាក់​ខ្លាំង​នោះ​គឺថា ក្រុមឃឺ​ដនឹង​ឆ្លើយតប​យ៉ាងណា​ទៀត​ចំពោះ​ស្ថានការណ៍​ដែល​កំពុង​វិវត្ដ​ថ្មី​នេះ​៕

 ពាក្យគន្លឹះ  តួកគីរុស្ស៊ីស៊ីរី

ព័ត៌មានផ្សេងទៀត