ពូជ​សុនក​ប្រភេទ​ស្រាល ឬ​ប្រភេទ​តូច​

22-10-2019 10:04 pm 206
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​កម្ពុជា​បច្ចុប្បន្ន សុនក​ជាច្រើន​ប្រភេទ ច្រើន​ពូជ ត្រូវបាន​និយម​ចិញ្ចឹម ដោយ​ពូជ​ខ្លះ មាន​បង្កាត់​ពូជ​នៅក្នុង​ស្រុក​ស្រាប់ តែ​ភាគច្រើន​នៃ​ពូជ​សុនក​ទាំងនោះ គឺ​សុទ្ធតែ​ត្រូវបាន​នាំ​ចូល​ពី​ក្រៅប្រទេស ។ យ៉ាងណាក៏ដោយ យើង​សូម​លើកយក​បង្ហាញ​នូវ​ពូជ​សុនក​ប្រភេទ​ពូជ​ស្រាល ដែល​កំពុង​និយម​ចិញ្ចឹម​នៅ​កម្ពុជា​មក​បង្ហាញ​ដូចខាងក្រោម ៖

១.​ប្រភេទ​ពូជ Pekingese 
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​ពី​ចិន មាន​ច្រើន​សម្បូរ ដូចជា​ពណ៌​ស និង​ពណ៌​ត្នោត ។ វា​មាន​កម្ពស់​ចាប់ពី ១៥ - ២៣ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ចាប់ពី ៣ - ៦,៥ គីឡូក្រាម ។​

 

២.​ប្រភេទ​ពូជ Japanese Chin
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ជប៉ុន មាន​សម្បុរ​ស និង​លាយ​ខ្មៅ ឬ​ពណ៌​ត្នោត ។ វា​មាន​មាត់​ខ្លី រោម​វែង និង​មាន​កម្ពស់​ប្រហែល ២៣​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​ជា ២ - ៤​គីឡូក្រាម ។​

 

៣.​ប្រភេទ​ពូជ Yorkshire terrier 
​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ចក្រភព​អង់គ្លេស ។ វា​មាន​សម្បុរ​ពណ៌​ត្នោត ឬ​ពណ៌​ខៀវ ។ សុនក​ប្រភេទ​នេះ មាន​កម្ពស់​ប្រមាណ ២៣​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​តិចជាង ៣​គីឡូក្រាម ។​

 

៤.​ប្រភេទ​ពូជ Chihuahua 
​ពូជ​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ម៉ិចស៊ិច មាន​កម្ពស់ ១៥ - ២៣​សង់ទីម៉ែត្រ មាន​ទម្ងន់ ៤-៥ គីឡូក្រាម និង​មាន​សម្បុរ​ស្ទើរ​គ្រប់​ពណ៌ ។​

 

៥.​ប្រភេទ​ពូជ Papillion (Squirrel dog)
​សុនក​ប្រភេទ​នេះ ក៏​ត្រូវបាន​គេ​ហៅ​ឈ្មោះ​មួយ​ផ្សេង​ទៀត​ដែរ គឺ​សុនក​ពូជ​កំប្រុក ។ ពូជ​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​បារាំង មាន​កម្ពស់ ២០-២៨​សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ៤-៥ គីឡូក្រាម ។​

 ពាក្យគន្លឹះ  កសិកម្មសុនកពូជស្រាល

ព័ត៌មានផ្សេងទៀត