ព័ត៌មាន​ទូទៅ​អំពី​សុនក​

22-10-2019 9:33 pm 112
  ស្តាប់
ស្តាប់ជាសំឡេង

​សត្វ​សុនក ឬ​ត្រូវ​បាន​គេ​ហៅ និង​ស្គាល់​ជាទូទៅ​ថា សត្វ​ឆ្កែ ។ បុព្វបុរស​របស់​ពួក​វា គឺជា​សត្វ​កញ្ជ្រោង និង​សត្វ​ច​ចក ដែល​ជា​ពពួកសត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ស្រដៀង​គ្នា​ទៅ​នឹង​សត្វ​សំពោច​ដែរ ។ ច​ចក រស់នៅ​ជា​ហ្វូង និង​ស៊ី​ចំណី​ដែល​សល់​ពី​មនុស្ស ឬ​សត្វ​ដទៃទៀត ។​

​ចំពោះ​ប្រភេទ​សុនក​ដែល​យើង​ឃើញ​សព្វថ្ងៃ ជា​សុនក​ដែល​បាន​បន្សាំ​ង​ពី​សុនក​តូច​ពណ៌​ប្រផេះ នៅ​ចុង​យុគសម័យ​ទឹកកក ប្រមាណ​ជា​៤​ម៉ឺន​ឆ្នាំមុន ។ មនុស្ស​យើង​បាន​បន្សាំ​ង​កូន​ចចក និង​ឆ្លងកាត់​ការបង្កាត់​ជា​ច្រើន​ជំនាន់ ធ្វើឱ្យ​មាន​ការកកើត​សុនក​ដល់​បច្ចុប្បន្ន ។​

​សុន​ក មានឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Canine ហើយ​ភាសាឡាតាំង ហៅថា Canis ។ បច្ចុប្បន្ន វា​ត្រូវ​បាន​គេ​ចិញ្ចឹម​ក្នុង​គោលដៅ​សម្រាប់​ការពារ​គេហដ្ឋាន ចិញ្ចឹម​លម្អ គង្វាល រាវ​មីន និង​អូស​រទេះ​ទឹកកក​ជាដើម ។​

​សុន​ក ដូច​សត្វ​ដទៃទៀត​ដែរ វា​មាន​ឥរិយាបទ​ពិសេស​ប្លែក​រៀងៗ​ខ្លួន ។ រាល់​ពេល​ដេក វា​ដាក់​ត្រចៀក​ផ្ទាល់​នៅ​នឹង​ដី បែបនេះ គឺ​វា​អាច​បញ្ជូន​សំឡេង​លឿន និង​ច្បាស់​ជាង​ខ្យល់ ពេល​ឮ​សំឡេង​អ្វី វា​ក៏​អាច​ដឹង​បាន​រហ័ស​ដូចគ្នា​ដែរ ។​

​អត្ថបទ​បន្ទាប់ យើង​នឹង​លើក​បង្ហាញ​អំពី​ប្រភេទ​ពូជ​សុនក​វិញ​ម្តង ដែល​កំពុង​និយម​ចិញ្ចឹម​នៅ​កម្ពុជា​សព្វថ្ងៃ រួមមាន ទាំង​ប្រភេទ​ពូជ​ស្រាល ប្រភេទ​ពូជ​មធ្យម និង​ប្រភេទ​ពូជ​ធ្ងន់ ៕

 ពាក្យគន្លឹះ  កសិកម្មអំពីសុនក

ព័ត៌មានផ្សេងទៀត