តិច​និក​ដាំ​ស្វាយ​ឱ្យ​ឆាប់​ផ្លែ​

22-10-2019 9:29 pm 182
  ស្តាប់
ស្តាប់ជាសំឡេង

​ស្វាយ គឺជា​ប្រភេទ​ដំណាំ​ឈើ​ហូប​ផ្លែ​មួយ ដែល​កសិករ​ខ្មែរ​យើង​និយម​ដាំ​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង នៅ​តាម​ភូមិ ភ្លឺស្រែ និង​ដាំ​ជា​ចម្ការ​ធំ​ជា​ដើម ។ ភាគច្រើន​នៃ​ការនិយម​ដាំ​ដុះ​ស្វាយ កសិករ​យើង​ច្រើន​ដាំ​កូន​ស្វាយ​ដោយ​ការ​បំបៅ​មែក ព្រោះ​វិធី​នេះ អាច​ធ្វើឱ្យ​ស្វាយ​ឆាប់​ដុះ​លូតលាស់​លឿន ពិសេស​ឆាប់​បាន​ផ្លែផ្កា ក៏ប៉ុន្តែ កសិករ​ខ្លះ នៅតែ​ដាំ​ស្វាយ​ដោយ​ការដាំ​ដោយ​គ្រាប់​ក៏​ទទួលបាន​ផល​ល្អ​ដូច​គ្នា​ដែរ ។ តទៅ​នេះ យើង​សូម​លើកយក​បទពិសោធន៍​នៃ​ការ​ដាំ​ស្វាយ​ដោយ​គ្រាប់ របស់​ប្រជាកសិករ​មក​បង្ហាញ ។​

​ចំណុច​ទី​១.​ការជ្រើសរើស​គ្រាប់ពូជ និង​ការរៀបចំ​ពូជ​ដាំ​
- ត្រូវ​ជ្រើសរើស​ផ្លែស្វាយ​ដែល​រលោង​ថ្លា គ្មាន​ជ័រ​ខ្មៅ​ហ៊ុំព័ទ្ធ 
- ត្រូវ​ជ្រើសរើស​គ្រាប់​ពី​ផ្លែ​ដែល​ទុំ​ពី​ដើម មិន​ត្រូវ​យក​ផ្លែ​បន្ទុំ​ដាច់ខាត​

​ចំណុច​ទី​២.​ការរៀបចំ​រណ្តៅ​ដាំ​ដុះ​
- ត្រូវ​ជីករណ្តៅ​រាង​បួន​ជ្រុង ទំហំ​៧​តឹក​ទៅ​១​ម៉ែត្រ និង​មាន​ជម្រៅ​៥​តឹក​ឬ​៨​តឹក​
- បន្ទាប់​ពី​ជីករណ្តៅ​រួចរាល់ ត្រូវដាក់​ជីធម្មជាតិ​ឱ្យបាន​ច្រើន រួមមាន​ទាំង​ស្លឹក​ឈើ សំរាម​រលួយ​ឱ្យ​ពេញ​
- បន្ទាប់មក កើប​ដី​បាត​ស្រះ​ដាក់​ពីលើ 
- បន្ទាប់ពី​ដាក់​ដី​បាត​ស្រះ​រួចរាល់ ត្រូវ​យក​គ្រាប់​ពូជ​ដែល​ជ្រើសរើស​រួចរាល់ ទៅ​ចិត​សំបក​គ្រាប់​ចេញ ហើយ​ដាក់​ដាំ​ទាំង​សាច់​តែម្តង ។​

​ការ​ដាំ​ស្វាយ​តាម​វិធី​បែបនេះ នឹង​ជួយ​ឱ្យ​ស្វាយ​ដុះ​លូតលាស់​ល្អ អត្រា​គង់វង្ស​ខ្ពស់ មាន​ផ្លែ​ច្រើន ហើយ​ឆាប់​ផ្លែ​តែ​ក្នុង​រយៈ​៣​ឆ្នាំ​ប៉ុណ្ណោះ នឹង​ទទួល​ផល ៕

 ពាក្យគន្លឹះ  កសិកម្មដំណាំស្វាយ

ព័ត៌មានផ្សេងទៀត