ធាត់​ដុះ​ក្បាលពោះ ប្រឈម​នឹង​ជំងឺ​អ្វីខ្លះ​?

22-10-2019 6:08 pm 182

​ការស្រាវជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់ បង្ហាញថា ប្រជាជន​អាល្លឺម៉ង់ មាន​បញ្ហា​ខ្លាញ់​ក្បាលពោះ ហើយក៏​មាន​ការសិក្សា​ទៅលើ​បញ្ហា​នេះ​។ លោក​ហា​រ៉ា​ល​ដ៏​ខ្លៃន៍ គ្រូពេទ្យ​នៃ​សាកលវិទ្យាល័យ បូ​ឃុម​ថ្លែងថា មនុស្ស​ដែលមាន​បញ្ហា​ខ្លាញ់​ត្រង់​ពោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព ច្រើនជាង​អ្នក​ដែលមាន​ខ្លាញ់​ត្រគាក​។ មូលហេតុ​ដោយសារតែ​ការ​ដុះ​ក្បាលពោះ អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​ភ្នាស​សរសៃឈាម​ក្រហ​មក្រា​ស់ បណ្តាល​ពី​កោសិកា​ខ្លាញ់​ក្នុង​ពោះ ផលិត​សារធាតុ​នាំឲ្យ​រលាក​ផ្សេងៗ ដែល​បំផ្លាញ​កោសិកា​រាងកាយ ហើយ​កោសិកា​ខ្លាញ់ ក៏​ផលិត​ម៉ូលេគុល​និង​អ័រម៉ូន​គ្រោះថ្នាក់​៕ ប្រភព​៖antkh  

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត