បច្ចុប្បន្ន​កម្ពុជា​មាន​ថវិកាជាតិ​តម្កល់​នៅ​រតនាគារ​ជាតិ ៣​ពាន់​លាន​ដុល្លារ​

22-10-2019 5:33 pm 283

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ស្តីពី​ច្បាប់​ថវិកាជាតិ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។ 

​ជា​ការកត់សម្គាល់​ក្នុង​កិច្ចប្រជុំ​នេះ លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់​ថា​បច្ចុប្បន្ន​នេះ កម្ពុជា មាន​ថវិកា​ជាតិ តម្កល់​ទុក​រតនាគា​ជាតិ ចំនួន​៣​ពាន់​លាន​ដុល្លារ ដែល​ជា​ថវិកា សល់​ពី​ការចំណាយ​ប្រចាំ​ឆ្នាំ​កន្លង​ទៅ​។ ក្រៅពី​បញ្ជាក់​ពី​ចំនួន​ថវិកា​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​ក្តីរំពឹង​ទទួល​ចំណូល ពី​វិស័យ​ប្រេងកាត ប្រមាណ​១​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​១០​ឆ្នាំ​ដំបូង​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​យ​បល់ ប្រាប់​ដល់​វិទ្យុ​វា​យោ​។ ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ពេជ្រ ស្រស់ ដូចតទៅ​៖

សំឡេង​

ព័ត៌មានផ្សេងទៀត