លោក​ហ៊ុន សែន ទាត់​ចោល​សំណើរ មុន​ប្រឡង​ការងារ​រដ្ឋ ត្រូវ​ពិនិត្យ​សុខភាព​

22-10-2019 5:17 pm 363
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ នូវ​ការសម្រេចចិត្ត​របស់​ខ្លួន ក្នុង​ការទាត់ចោល​នូវ​សំណើ​របស់​ក្រសួង​សុខាភិបាល ដែល​ចង់​ឲ្យ​បេក្ខជន ដែល​ប្រឡង​ចូល​បម្រើ​ការងារ​រដ្ឋ ត្រូវ​ពិនិត្យ​សុខភាព​ជា​មុន​សិន ទើប​មាន​សិទ្ធិ​ចូល​ប្រឡង​បាន​។​

​លោក​ហ៊ុន សែន បញ្ជាក់ថា ការទាត់ចោល ដោយសារ​តែ​សំណើ​នេះ ការបង្កើន​នូវ​បន្ទុក​បន្ថែម ដល់​អ្នក​ដែល​ចង់​ចូល​បម្រើ​ការងារ​រដ្ឋ ហើយ​ជា​វិធី​ដែល​បង្កើតឲ្យមាន​ការប្រព្រឹត្ត​អំពើ​ពុករលួ​យ​ផងដែរ​។​
​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ឆ្លៀត​យក​ឱកាស​នេះ ផ្តាំ​ដល់​ក្រសួង​សុខាភិបាល​វិញ​ថា ជំងឺ​របស់​បេក្ខជន​ប្រឡង​មិន​គួរ​ឲ្យ​ខ្លាច​ទេ អ្វី​ដែល​គួរឲ្យខ្លា​ចនោះ គឺ​ជំងឺ​ពុករលួយ​។​

សំឡេង​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ របស់លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៤​ពាន់​នាក់ មកពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ​៕


ព័ត៌មានផ្សេងទៀត