​លោកហ៊ុន សែន​ លែងអនុញ្ញាតឱ្យក្រុមហ៊ុនស៊ិនទ្រី​ប្រមូលសំរាមផ្ដាច់មុខតែឯង​

22-10-2019 10:44 am 504

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​នេះ លោក​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យមាន​ការដេញថ្លៃ​បញ្ហា​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​ឡើងវិញ ដោយ​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ផ្ដាច់មុខ​តែម្នាក់ឯង​ទៀតឡើយ​។ ជាមួយគ្នា​នោះ​លោក​ក៏បាន​បញ្ជា​ឱ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​បរិស្ថាន ត្រៀម​ប្រមូល​សំរាម​និង​គ្រប់គ្រង​សំរាម​ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យអុំទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​របស់លោក​ដូចតទៅ​៖

​សំឡេង​៖​

 

ព័ត៌មានផ្សេងទៀត