លោកផៃ ស៊ីផាន៖ រាជរដ្ឋាភិបាលគ្មានគម្រោងបិទច្រកព្រំដែនកម្ពុជា-ថៃទេ

22-10-2019 7:11 am 839

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលនូវព័ត៌មានប្រឌិត(Fake News) ដែលបានលើកឡើង ថា រាជរដ្ឋាភិបាលមានគម្រោង បិទច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ គឺជារឿងប្រឌិត និងវិទ្ធង្សនា ដែលជាសង្រ្គាមចិត្តសាស្រ្ត របស់ក្រុមក្បត់ជាតិប្រឌិត។

លោកផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ថា”យើងខ្ញុំ សូមបញ្ជាក់ជម្រាបជូនសាធារណជនមេត្តា កុំចូលរួមជាដាច់ខាតជាមួយសកម្មភាពក្បត់ជាតិនេះ។ រាល់វិធាន និងតម្លៃណាមួយក៏ដោយ កាតព្វកិច្ចបង្ក្រាប និងកម្ទេច គឺជាហេតុផលនៃកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងសណ្តាបធ្នាប់សាធារណៈ”៕ 

ព័ត៌មានផ្សេងទៀត