ការ​យំ​អាចជួយ​បន្ធូរបន្ថយ​ស្ត្រេ​ស

21-10-2019 8:23 pm 144

​សង្គម​តែងតែ​មើលឃើញថា ការ​យំ​គឺជា​សញ្ញា​នៃ​ភាពទន់ខ្សោយ​។ ប៉ុន្តែ​ការ​យំ​មិន​ត្រឹមតែ​បង្ហាញថា អ្នកជា​មនុស្ស​ប្រក្រតី ដែល​ចេះ​យំ ចេះ​សើច​នោះទេ វា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទៀតផង​។ ការសិក្សា​ឆ្នាំ ២០១៤ បាន​រកឃើញថា ការ​យំ​អាចជួយ​ឲ្យ​មនុស្ស​សម្រាក ក្នុងពេល​មាន​ភាព​តានតឹង​។ ការ​យំ​ធ្វើឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​PNS​មាន​ភាព​សកម្ម ហើយ​នៅពេលដែល​ប្រព័ន្ធ​សរសៃប្រសាទ​មួយ​នេះ ភ្ញោ​ច រំញោច​ឡើង​នឹងមាន​ឥទ្ធិពល​វិជ្ជមាន​លើ​ខួរក្បាល​។​

​ក្រៅពីនោះ ការ​យំ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​អ្នក​ជំងឺលើសឈាម​ផងដែរ​។ ជំងឺលើសឈាម​អាច​បណ្តាលឲ្យមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយចំនួន ដូចជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល  គាំងបេះដូង ខ្សោយបេះដូង និង​ជំងឺ​វង្វេងវង្វាន់​ជាដើម​។ យោងតាម​ការសិក្សា​ជាច្រើន​បង្ហញ​ថា ការ​យំ​មិន​ត្រឹមតែ​ធ្វើឲ្យ​សម្ពាធ​ឈាមចុះ​ទាប និង​រក្សា​លំនឹង​សម្ពា​ឈាម​ប៉ុណ្ណោះទេ តែ​ការ​យំ​ខ្លាំងៗ​ក៏​អាចធ្វើឲ្យ​ជីព​ចរមាន​ស្ថេរភាព​ផងដែរ​។ 

យ៉ាងណាក៏ដោយ មិនមែន​លើកទឹកចិត្ត​ឲ្យ​អ្នកយំ​រាល់ថ្ងៃ ឥតឈប់ឈរ​នោះទេ​។ ប្រសិនបើ​ជួបប្រទះ​បញ្ហា​កាន់តែ​ច្រើនឡើងៗ ធ្វើឲ្យ​អ្នក​តានតឹង ហើយ​មាន​អារម្មណ៍​ថា​ត្រូវកា​រយំ អ្នក​កុំ​ប្រឹង​ទប់​ទឹកភ្នែក​អី អ្នក​គួរតែ​យំ បន្ទាប់ពី​យំ​ហើយ កុំ​បណ្តោយ​ខ្លួន​ឲ្យ​ផ្តេក​ផ្តួល​។ ស្ត្រី​នៅ​អាមេរិក យំ​ប្រហាក់ប្រហែល​៣​ដង​ក្នុង​មួយខែ ខណៈ​មនុស្ស​ប្រុស យំ​ប្រហែល​២​ដង​ក្នុង​មួយខែ​៕

 ពាក្យគន្លឹះ  សុខភាពយំ

ព័ត៌មានផ្សេងទៀត