រុស្ស៊ី​៖​​ដើម្បី​ពង្រឹង​​សន្ដិសុខ​​នៅ​ស៊ី​រី រុស្ស៊ី អាមេរិក តួ​ក​គី​ត្រូវតែ​សហការគ្នា​

21-10-2019 3:27 pm 271
រូបភាព​តំបន់​ដែលរង​ការវាយប្រហារនៅស៊ីរី

​រដ្ឋមន្ដ្រី​ការពារជាតិ​រុស្ស៊ី​លោក​សឺ​ហ្គេ សយ​ហ្គួ​(Sergei Shoigu) បាន​និយាយ​នៅ​ថ្ងៃទី​២១​តុលា​នេះ​ថា ដើម្បី​រក្សា​និង​ពង្រឹង​សន្ដិសុខ​នៅ​ស៊ី​រី រុស្ស៊ី អាមេរិក និង​តួ​ក​គី ត្រូវតែ​រួមដៃគ្នា​ធ្វើការ​លើ​បញ្ហា​នេះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​សន្ដិសុខ​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន លោក​សយហ្គួ​បញ្ជាក់ថា​លោកសង្ឃឹ​មយ៉ាង​មុតមាំ កិច្ចសហការ​រវាង​រុស្ស៊ី​ជាមួយ​អាមេរិក​និង​តួ​ក​គី ពិតជា​អាចធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សន្ដិសុខ​និង​ស្ថិរភាព​នៅក្នុង​តំបន់​។ 

​លោក​ថា​អ្វីដែល​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី វា​ជា​គំនិត​មិន​សម​ហេតុផល​មួយ​ទៅហើយ​។ ប្រសិនបើ​មិន​អើពើ​ទេនោះ​នឹង​ប្រឈម​បញ្ហា​ធំ​ម្ដងទៀត ព្រោះ​ជំរំ​និង​ទីតាំង​មួយចំនួន​ជា​កន្លែង​ក្រុម​ភេរ​វករ​រក្សាទុក បច្ចុប្បន្ននេះ​មិន​ស្ថិតក្រោម​ការការពារ​ឡើយ ហើយ​ក្រុម​ភេរ​វករ​បានចាប់ផ្ដើម​បំបែក​ខ្លួន​ថែមទៀត ដូច្នេះ​ពួកគេ​អាច​មានឱកាស​វិល​ទៅ​កាន់កាប់​ទីតាំង​ទាំងនោះ​វិញ​។ លោក​រដ្ឋមន្ដ្រី​មើលឃើញថា បញ្ហា​ប្រឈម​នៅពេលនេះ​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​របស់​រុស្ស៊ី តួ​ក​គី ឬក៏​អាមេរិក​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត