អាហ្វ្រិក​ខាងត្បូង​​ប​ញ្ចប់​ក្ដី​ស្រមៃ​​ជប៉ុន​​ក្នុងការ​​ដណ្ដើម​ពាន​​បាល់ឱប​​ពិភពលោក​

21-10-2019 1:39 pm 170
រូបភាព​នៃការប្រកួត​រវាង​ជប៉ុន​​និងអាហ្វ្រិក​ខាងត្បូង

​នៅ​ទីបំផុត​ក្ដី​ស្រមៃ​របស់​ក្រុម​បាល់ឱប​ជប៉ុន​Makazole Mapimpi ដែលជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ដណ្ដើមពាន​រង្វាន់​បាល់ឱប​ពិភពលោក​ផង​នោះ ត្រូវ​បញ្ចប់​ដោយ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង​Springboks​។ នៅក្នុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង ស៊ី​ម្ចាស់ផ្ទះ​ជប៉ុន​រហូតដល់​ទៅ​២៦​ទល់នឹង​៣ បញ្ចប់​ក្ដី​ស្រមៃ​របស់​ជប៉ុន​ក្នុងការ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ 

​ចំណែក​Springboks​របស់​អាហ្វ្រិក​ខាងត្បូង​ក្រោយ​ឈ្នះ​ជប៉ុន នឹងត្រូវ​ឡើងទៅ​ប៉ះ​វែល​ក្នុងវ​គ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃអាទិត្យ​សប្ដាហ៍​ក្រោយ​។ ក្រុម​ដែល​ឈ្នះ​នឹងត្រូវ​ឡើងទៅ​ជួប​អង់គ្លេស​ឬ​ណូវែល​ហ្សេ​ឡង់​ក្នុងវ​គ្គ​ផ្ដាច់ព្រ័ត្រ​៕

 ពាក្យគន្លឹះ  កីឡាបាល់ឱប

ព័ត៌មានផ្សេងទៀត