ជប៉ុន​រៀបចំ​​រួចរាល់​​សម្រាប់​ពិធី​​គ្រងរាជ្យ​សម្បត្ដិ​​អធិរាជ​ថ្មី​

21-10-2019 9:45 am 295
ព្រះបាទណារូហ៊ីតូអធិរាជថ្មីជប៉ុន

​ការត្រៀម​សម្រាប់​ពិធី​គ្រងរាជ្យ​សម្បត្ដិ​អធិរាជ​ថ្មី​របស់​ជប៉ុន​បានរៀបចំ​រួចរាល់​ហើយ រង់ចាំតែ​ថ្ងៃ​ពិសេស​មកដល់​នៅ​ថ្ងៃ​អង្គារ​ស្អែក​ប៉ុណ្ណោះ​។ អធិរាជ​ណា​រូ​ហ៊ី​តូ​នឹងចូលរួម​ក្នុង​ពិធី​នៅ​ថ្ងៃ​អង្គារ ដើម្បី​ទទួល​រាជ្យ​បល្ល័ង្ក​ជា​ផ្លូវការ​បន្ដពីព្រះ​បិតា​ទ្រង់​។ កាលពី​ខែឧសភា​ទ្រង់​បាន​ចូលរួម​ក្នុង​ពិធី​សំខាន់ៗ​ម្ដង​រួចមកហើយ ដើម្បី​ទទួល​មរតក​អធិរាជ​ពី​ព្រះបិតា និង​បាន​ថ្លែង​សុន្ទរកថា​ជា​លើកដំបូង​ផងដែរ​ក្នុងនាម​ជា​អធិរាជ​ជប៉ុន​។​

​ដោយឡែក​សម្រាប់​ពិធី​គ្រងរាជ្យ​សម្បត្ដិ​នៅ​ថ្ងៃស្អែក​នេះ ព្រះអង្គ​នឹង​ស្លៀក​សម្លៀកបំពាក់​បែប​ប្រពៃណី ហើយ​ចូល​ទៅកាន់​បល្ល័ង្ក​Takamikura​នៃ​វិមាន​អធិរាជ​។ បន្ទាប់មក​ទ្រង់​នឹងមាន​ព្រះបន្ទូល​ទៅកាន់​ប្រមុខរដ្ឋ និង​ភ្ញៀវ​កិត្ដិយ​សដែល​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ក្នុង​កម្មវិធី​។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នឹងមាន​ពិធីជប់លៀង​នៅ​វិមាន​អធិរាជ ដោយមាន​ប្រមុខរដ្ឋ​និង​ឥស្សរជន​ជាច្រើន​ចូលរួម​៕

ព័ត៌មានផ្សេងទៀត