ព្រះមហាក្សត្រ​យាង​ចូលរួម​ពិធី​រាជាភិសេក ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន​

21-10-2019 8:57 am 427

​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​តុលា​នេះ បាន​យាង​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ពិធី​រាជាភិសេក ព្រះ​ចៅ​អធិរាជ​ថ្មី របស់​ជប៉ុន ព្រះ​ចៅ Naruhito ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃស្អែក​។​

​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី Naruhito បាន​ឡើង​គ្រង​រាជសម្បត្តិ Chrysanthemum Throne កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា​កន្លង​ទៅ បន្ទាប់​ពី​ព្រះ​បិតា​របស់​ទ្រង់ Akihito មាន​ព្រះជន្ម ៨៥​ព្រះវស្សា បាន​សម្រេច​ព្រះទ័យ​ដាក់រាជ្យ ដោយសារ​តែ​បញ្ហា​ព្រះរាជសុខភាព​។​

​គួរបញ្ជាក់​ថា ព្រះ​ចៅ Akihito គឺជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទី​១២៥ ហើយ​ទ្រង់​បាន​ក្លាយ​ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដំបូង​គេ​បំផុត ដែល​ដាក់រាជ្យ​ក្នុង​រយៈពេល​ជាង​២០០​ឆ្នាំ​មកនេះ​៕

ព័ត៌មានផ្សេងទៀត