លោក​ផៃ ស៊ី​ផាន​៖​ អ្នក​កៀរគរ​​មនុស្ស​នៅ​កូរ៉េ​ ឲ្យ​អមដំណើ​រលោក​សម រង្ស៊ី ​នឹងត្រូវ​ចោទ​​«​រួមគំនិត​ក្បត់​»​

20-10-2019 4:28 pm 2800

​ថ្ងៃទី​២០ តុលា ២០១៩ នេះ ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ ៣០០០ នាក់ បាន​ចូលរួម​បាតុកម្ម ដែល​លោក​សម រង្ស៊ី អះអាងថា ជា​បាតុកម្ម ដ៏​ក​ក្រឹក​ក​ក្រេង​មួយ នៅ​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​គាំទ្រ​មាតុភូមិនិវត្តន៍ លោក​នៅ ថ្ងៃទី ០៩ វិច្ឆិកា ខាងមុខ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បញ្ជាក់ថា នោះ​គ្រាន់តែ​ជា​ការបញ្ចេញមតិ នៃ​ក្រុម​ជន​មួយ​ក្តាប់​តូច ដែល​គាំទ្រ​ក្រុម​ក្បត់ជាតិ​។ ប៉ុន្តែ​លោក​ថា គ្មាន​ឥទ្ធិពល​អ្វី​សោះ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ លោក​ផៃ ស៊ី​ផាន បានបញ្ជាក់​បន្ថែមថា ក្រុម​ពលរដ្ឋ​នៅ​ប្រទេស​កូរ៉េ ឬ​នៅ​ប្រទេស​ដទៃទៀ​តក្តី ដែល​កៀរគរ​មនុស្ស​ឲ្យ​អមដំណើ​រចូល​ស្រុក​របស់លោក​សម រង្ស៊ី នឹងត្រូវ​ចោទប្រកាន់ថា​«​រួមគំនិត​ក្បត់​» នៅពេលណា ពួកគេ​មក​ជាន់​ទឹកដី​កម្ពុជា​។ បន្ថែម​លើ​នេះ លោក​រិត​តែ​មិន​ជឿថា មាន​ពលករ​នៅ​កូរ៉េ ឬ​ថៃ មក​អមដំណើរ​លោក​ស​ម រង្ស៊ី ដូចដែល​ក្រុម​លោក​សម រង្ស៊ី ប្រកាស​នោះឡើយ .....

​ជា​បន្ត សូម​ស្តាប់​កា​លើកឡើង​របស់លោក​ផៃ ស៊ី​ផាន តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត