ក្រុម​តវ៉ា​ហុងកុង​​បន្ដ​ជួបជុំ​ជាថ្មី​​ផ្គើន​នឹង​ការហាមឃាត់​​របស់​អាជ្ញា​ធរ​

20-10-2019 2:44 pm 178
ក្រុម​តវ៉ា​ហុងកុង​​ដែល​ប្រមូលផ្ដុំគ្នា​ក​ន្លងមក

​ក្រុម​តវ៉ា​ហុងកុង​នៅ​ថ្ងៃទី​២០​តុលា​នេះ បាននាំគ្នា​ប្រមូលផ្ដុំ​បន្ដទៀត​មិន​ស្ដាប់​ការហាមឃាត់​របស់​ប៉ូលិស​ឡើយ​។ ក្រុម​ប្រមូលផ្ដុំ​បាននាំគ្នា​ដើរ​ដង្ហែ​ក្បួន​ដោយ​ខុសច្បាប់ ហើយ​ចំនួន​អ្នកចូលរួម​កើនឡើង​កាន់តែ​ច្រើនជាង​មុន ដោយសារតែ​ផ្ទុះ​កំហឹង​ក្រោយពេល​មនុស្ស​ពីរ​នាក់​ទទួលរង​អំពើហិង្សា មាន​ការវាយដំ​និង​ចាក់​នឹង​កាំបិត​នៅពេល​ចូលរួម​ការតវ៉ា​។ 

​អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យមាន​ការប្រមូល​ផ្ដុំ​តវ៉ា​នោះទេ នៅតាម​តំបន់​សំខាន់ៗ​ក្នុង​ក្រុង ប៉ុន្ដែ​ក្រុម​តវ៉ា​រាប់ពាន់នាក់​នៅ​ផ្គើន​នឹង​ការហាមឃាត់ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ហុងកុង​។ ហុងកុង​បាន​ផ្ទុះ​ការតវ៉ា​ជាង​៤​ខែ​មកហើយ ហើយ​ថ្មីៗ​នេះ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​ផ្ទុះ​អំពើហិង្សា​កាន់តែ​ញឹកញាប់​។ មនុស្ស​របួស​មាន​ជា​បន្ដ​បន្ទាប់ខណៈ​មនុស្ស​ចាប់ខ្លួនមាន​រាប់សិ​បនាក់​។ ការតវ៉ា​កាលពី​យប់​ថ្ងៃ​សៅរ៍​អ្នកចូលរួម​ត្រូវ​រង​ការវាយប្រហារ​ដោយ​ចាក់​នឹង​កាំបិត ធ្វើឲ្យ​ក្រុម​តវ៉ា​ផ្ទុះ​កំហឹង​កាន់តែខ្លាំង​។​

​រហូត​មកដល់ពេលនេះ​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម នៅ​មិនទាន់​រកឃើញ​វិធីសាស្ដ្រ​ដោះស្រាយ​ភាពជាប់គាំង​បាន​នៅឡើយ​។ ក្រុម​តវ៉ា​និង​អន្ដរជាតិ​ក៏​កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង ព្រមទាំង​បន្ទោស​ខ្លាំងៗ​លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ពី​ចេតនា​ចង់​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត