សាលា​មួយ​​នៅ​ឥណ្ឌា​​ចេញ​សុំទោស​​រឿង​ឲ្យ​សិស្ស​​ពាក់​ប្រអប់​​លើ​ក្បាល​​ពេល​ប្រឡង​

20-10-2019 11:03 am 221
រូបភាពសិស្សកំពុងប្រឡង​តែពាក់ប្រអប់ក្រដាសលើក្បាលកុំឲ្យ​ចម្លងគ្នា

​សាលារៀន​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​បែកធ្លាយ​រូបថត​ឃើញ​សិស្សសាលា​អង្គុយ​ប្រឡង ដោយ​ពាក់​ប្រអប់​ក្រដាស​លើ​ក្បាល ការពារ​ការលួចចម្លង​គ្នា​ពេល​ប្រឡង​។ ករណីនេះ​បាន​កើតឡើង​នៅ​សាលារៀន​មួយ​ក្នុង​រដ្ឋកា​ណា​តា​ការបស់​ឥណ្ឌា ដោយ​សិស្សានុស្សិ​ពាក់​ប្រអប់​ក្រដាសបួន​ជ្រុង​នៅ​លើក្បាល ដែលមាន​ប្រឡោះ​តែ​ចំ​មុខ​ប៉ុណ្ណោះ​។ ក្រោយពី​រូបភាព​បាន​ចែកចាយ​ក៏​ផ្ទុះ​នូវ​ការរិះគន់​យ៉ាងខ្លាំង និង​ចាត់ទុកជា​រឿង​មិន​សមរម្យ​។ ប៉ុន្ដែ​ខាង​សាលា​បាន​ចេញមុខ​បកស្រាយ និង​សុំទោស​ចំពោះ​អ្វីដែល​បាន​កើតឡើង​។ 

​តំណាង​សាលា​បញ្ជាក់ថា​ប្រអប់​នោះ គឺ​សិស្ស​ជា​អ្នក​យកមក​ដោយ​ខ្លួនឯង​ទេ ហើយ​នៅពេល​ពួកគេ​ពាក់​អ្នកខ្លះ​ពាក់​បានតែ​១៥​ឬ​២០​នាទី​ក៏​ដកចេញ​វិញ ហើយ​សាលា​បាន​ស្នើឲ្យ​ពួកគេ​ដកចេញ​ទាំងអស់គ្នា បន្ទាប់ពី​ពាក់​លើ​ក្បាល​បាន​មួយ​ម៉ោង​។ សិស្ស​មួយចំនួនទៀត​ក៏​មិនបាន​ពាក់​ប្រអប់​ក្រដាស​នេះដែរ ដូច្នេះ​វា​មិនមែនជា​ការបង្ខិតបង្ខំ​របស់​សាលា​ឡើយ​។ សាលា​គ្រាន់​ចង់​សាកល្បង​អនុវត្ដ​វិធានការ​នេះ ក្រោយ​មានបទពិសោធន៍​នៅ​កន្លែង​ផ្សេង ហើយក៏​ទទួលបាន​ការយល់ព្រម​ពី​សិស្ស​ផងដែរ​៕

 ពាក្យគន្លឹះ  ពីនេះពីនោះឥណ្ឌា

ព័ត៌មានផ្សេងទៀត