មនុស្ស​ចាស់​គួរ​ទទួលទាន​ស៊ុត​មួយ​សប្តាហ៍​ប៉ុន្មាន​?

19-10-2019 7:21 pm 248

​ស៊ុត ជា​ប្រភេទ​នៃ​ប្រូតេអ៊ីន ដែលមាន​គុណភាព អាច​យក​ធ្វើជា​អាហារ​បាន​ច្រើន​ប្រភេទ និង​មាន​តម្លៃថោក​។ មនុស្ស​វ័យ​ចំណាស់ គួរ​ទទួលទាន​ស៊ុត​១​សប្តាហ៍ ២​ទៅ​៣​គ្រាប់​។ ស៊ុតមាន​ជីវជាតិ​អាហារ​ដ៏​ចាំបាច់​ជាច្រើន លើកលែងតែ​វីតាមីន​C និង​ណៃ​អាស៊ីន (Niacin) ។ ក្នុង​ស៊ុត​ផ្នែក​ក្រហម មាន​ជាតិ​ដែក​ច្រើន​។ ជាតិ​ដែក ជួយ​ផលិត​គ្រាប់​ឈាមក្រហម និង​ជួយ​នាំយក​អុកស៊ីសែន​ពី​សួត ទៅ​ចិញ្ចឹម​កោសិកា​នានា​ក្នុង​រាងកាយ ប្រសិនបើ​ខ្វះ​ជាតិ​ដែក និង​ធ្វើឲ្យកើត​ជំងឺ​កង្វះ​កោសិកា​ឈាមក្រហម​។ ក្រៅពីនេះ នៅមាន​សារធាតុ​ផូស្វ័​រ និង​កាល់ស្យូម ជួយ​ទ្រទ្រង់​ឆ្អឹង​និង​ធ្មេញ ប្រសិនបើ​ខ្វះ​ធ្វើឲ្យ​ឆ្អឹង​និង​ធ្មេញ​មិន​រឹងមាំ ឆ្អឹង​បាក់​ពុក ប្រេះស្រាំ បាន​ដោយ​ងាយ ដែល​បញ្ហា​នេះ ប្រទះឃើញ​ជា​ញឹកញាប់ លើ​មនុស្ស​វ័យ​ចំណាស់​។ វីតាមីន A ដែលមាន​ក្នុង​ស៊ុត ជួយ​ថែបំប៉ន​សុខភាព​ភ្នែក និង​ការ​សម្លឹង​ឃើញ ជួយ​ថែរក្សា សភាព​ស្បែក​ឲ្យ​ស្រស់ថ្លា មិន​ស្ងួត ជួយ​បំប៉ន​ជាលិកា​នានា ក្នុង​រាងកាយ និង​ទ្រទ្រង់​ប្រព័ន្ធ​ការពារ មេរោគ​។ ក្រៅពីនេះ មាន​វីតាមីន B2 ដែល​ជួយ​ថែទាំ​ស្បែក ជំនួស​ប្រសាទ​ភ្នែក អណ្តាត និង​បបូរមាត់ បង្ការ​ជំងឺ​ប្រេះ​បបូរមាត់​៕ ប្រភព​៖antkh 

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត