មនុស្ស​យ៉ាងហោចណាស់​៦២​នាក់​ស្លាប់ នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

19-10-2019 9:49 am 215

​មនុស្ស​យ៉ាងហោចណាស់​៦២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ជាច្រើន​នាក់​រងរបួស នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​ព្រះវិហ៊ារ​ស្ថិតនៅភាគ​ខាងកើត ខេត្ត​Nangarhar ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានកាល​ពីថ្ងៃ​សុក្រ​។ មកទល់ពេលនេះ មិនទាន់មាន​ក្រុម​ណា​ចេញមុខ​ទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។ ក្រុម​តា​លី​បង់​បាន​បដិសេធថា មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នេះឡើយ​។ ប៉ុន្តែ​ទាំង​ក្រុម​តា​លី​បង់​និង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ត្រូវបាន​គេ​ដឹងថា កំពុង​សកម្ម​នៅក្នុង​តំបន់​នោះ​។​

ការ​បំផ្ទុះ​គ្រាប់បែក​នេះ បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ ពី​អង្គការសហប្រជាជាតិ បាន​និយាយថា ចំនួន​នៃ​ការស្លាប់​របស់​ជន​ស៊ីវិល នៅក្នុង​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ បាន​ឈានដល់​កម្រិត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​រដូវក្តៅ​។ យោងតាម​អង្គការសហប្រជាជាតិ ជន​ស៊ីវិល ១, ១៧៤​នាក់ ​ត្រូវ​បានសម្លាប់ នៅ​ចន្លោះ​ខែកក្កដា​និង​ខែ​កញ្ញា​៕

ព័ត៌មានផ្សេងទៀត