ពិព័រណ៍​បច្ចេកវិទ្យា​​នៅ​ជប៉ុន​​បង្ហាញ​ពី​អនាគត​​ជាមួយ​​បច្ចេកវិទ្យា​វៃឆ្លាត​​និង​ការផ្សារភ្ជាប់​

18-10-2019 11:00 am 157
រូបភាពបង្ហាញពីបច្ចេកវិទ្យាក្នុងទីក្រុងវៃឆ្លាត

​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ​របស់​អាស៊ី​ឈ្មោះ​CEATEC បាន​រៀបចំឡើង​ក្នុង​សប្ដាហ៍​នេះ​នៅ​ជិត​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​។ ពាក្យ​គន្លឹះ​នៃ​ពិព័រណ៍​បច្ចេកវិទ្យា​ក្នុងឆ្នាំនេះ​គឺ “​សង្គម​៥.០” ឬ “Society 5.0” ដែល​និយាយ​ពី​ការបង្កើត​ទីក្រុង​បំពាក់​ដោយ​បច្ចេកវិទ្យា​វៃ​ឆ្លាត និង​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ​។ ឆ្នាំ​២០១៩​អាច​ត្រូវបាន​គេ​ចងចាំ​ទុក​ថា ជា​ឆ្នាំ​ដែលមាន​ការរីកដុះដាល​នៃ​បច្ចេកវិទ្យា​ដឹកជញ្ជូន​ដោយ​ស្វ័យប្រវត្ដិ ជា​ឆ្នាំ​នៃ​បច្ចេកវិទ្យា 5G, AI​និង​IoT ដែល​ទាំងអស់នេះ​ហើយ​សម្រាប់​បង្កើត​អនាគតជា​មួយភាព​វៃឆ្លាត​នោះ​៕​

ព័ត៌មានផ្សេងទៀត