​លោក​ហ៊ុន សែន​​ទៅ​ឥណ្ឌូនេស៊ី​​ចុង​សប្ដាហ៍​នេះ​​

18-10-2019 10:18 am 425

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង​ថ្មី​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​។ លោក ហ៊ុន សែន ក៏​នឹង​ជួប​ដោយឡែក​ជាមួយ លោក ចូកូ វី​ដូ​ដូ ដើម្បី​ជូនពរជ័យ​ដល់ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ហើយ​នឹង​ធ្វើ​ការផ្លាស់ប្តូរ​យោបល់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​បញ្ហា​នានា​ដែលមាន​ការចាប់អារម្មណ៍​ដូចគ្នា​៕

 

 


 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត