ភ្លៀង​និង​ធ្លាក់​ចាប់ពី​ថ្ងៃនេះ​​ដល់​ថ្ងៃទី​២៤​ ដោយសារ​កម្ពុជា​រង​នូវ​ឥទ្ធិពល​​នៃ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ចិន​​

18-10-2019 9:45 am 122

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​២៤ តុលា កម្រិត​ទឹកភ្លៀង​ធ្លាក់ចុះ​ពី​តិច​ទៅ​បង្គួរ ដោយសារតែ​កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែល​កំពុង​រំកិល​អូសបន្លាយ​មកលើ​ភាគ​ខាងជើង និង​ភាគ​ឦសាន និង​ភាគ​ខាងក្រោម​ដែល​ទទួលរង​នូវ​ខ្យល់​នាំមក​នូវ​សំណើម​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​លក្ខណៈ​បែបនេះ​ធ្វើឲ្យ​៖

១.​ចាប់ពី​ថ្ងៃនេះ​ដល់ ២៤ ខែតុលា ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្តក្រចេះ កម្រិត​ទឹកភ្លៀង​នឹង​ចុះ​ពី​តិច​មក​ខ្សោយ និង​ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និង​កំពង់ឆ្នាំង នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ រីឯចាប់ពី​ថ្ងៃនេះ​ដល់​២១​តុលា​ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កែប កោះកុង និង​រ​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរទន្ទឹម​នោះ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ខ្លះ ​។ 

សូម​ប្រពល​រដ្ឋ​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕

ព័ត៌មានផ្សេងទៀត