ស្វាយ​ទុំ​និង​ស៊ុត ការពារ​ស្បែក​កុំឲ្យ​ជ្រូញ​និង​ឆាប់​ចាស់​

17-10-2019 8:10 pm 214

​ស្វាយ​ទុំ​និង​ស៊ុត រួមបញ្ចូល​គ្នា​នឹង​ក្លាយជា​ល្បាយ​ខាប់ៗ ដែល​ជួយ​ការពារ​ស្បែក​មុខ​របស់​អ្នក កុំឲ្យ​ជ្រីវជ្រួញ ក៏ដូចជា​ការពារ​ស្បែក​របស់​អ្នក​កុំឲ្យ​ឆាប់​ចាស់​។ ដើម្បី​ទទួលបាន​ល្បាយ​ខាប់ៗ​នេះ ដំបូង​យក​ស្វាយ​ទុំ​កិន​ម៉ដ្ឋ​២​ស្លាបព្រា លាយ​ជាមួយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​មួយ ហើយ​ច្របល់​ឲ្យចូល​គ្នា​សព្វ​។ បន្ទាប់មក​យក​ល្បាយ​នេះ មក​លាប​លើ​ផ្ទៃមុខ​លើកលែងតែ​ប្រឡង់​ភ្នែក រួច​រក្សាទុក​ឲ្យ​ស្ងួត ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អនុវត្ត​វិធី​ថែ​សម្រស់​របៀបនេះ ឲ្យបាន​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ឲ្យបាន​ទៀងទាត់ ហើយ​សង្កេតមើល​លទ្ធផល​។ អំឡុងពេល​ប្រើប្រាស់​វិធី​តាមបែប​ធម្មជាតិ​នេះ ត្រូវ​ការឲ្យ​អ្នក​អត់ធ្មត់ ព្រោះ​វា​មិនឲ្យ​ផល​ឆាប់រហ័ស ដូច​ផលិតផល​មួយចំនួន ដាក់លក់​លើ​ទីផ្សារ ដែលមាន​ផ្ទុក​សារធាតុ​គីមី​នោះទេ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត