បើ​លាមក​ពណ៌​ក្រហម​!

17-10-2019 7:37 pm 147

​លាមក​ពណ៌​ក្រហម​ជាធម្មតា ជា​ផល​ទទួលបាន​ពី​ការ​ទទួលទាន​បន្លែ ដែលមាន​ពណ៌​ដូចជា ប្រភេទ​បន្លែ​Beets និង​ប៉េងប៉ោះ ព្រមទាំង​ភេសជ្ជៈ​ពណ៌​ជាដើម​។ ទទួលទាន​អាហារ​ទាំងនេះ មុន​បន្ទោ​របង់ លាមក​របស់​អ្នកនឹង​មាន​ពណ៌​ក្រហម​។ ប៉ុន្តែ បើ​មិនបាន​ទទួលទាន​អាហារ​ទាំងនេះ មុន​បន្ទោរ​បង់​ផង ស្រាប់តែ​លាមក​មាន​ពណ៌​ក្រហម​ដែរនោះ ប្រហែល​បណ្តាលមកពី​មូលហេតុ​ផ្សេង​ហើយ​។ មាន​ឈាម​នៅក្នុង​លាមក ជា​សញ្ញា​គួរឲ្យ​ព្រួយបារម្ភ ពោល​ប្រហែលជា​រន្ធ​គូថរ​បស់​អ្នកមាន​បញ្ហា ហើយ​អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ អាចមាន​បញ្ហា​ឫសដូងបាត​ជាដើម​។ ដូច្នេះ​ដើម្បី​ប្រាកដថា វា​បណ្តាលមកពី​មូលហេតុ​អ្វី អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​ដំណោះស្រាយ មុន​ឈានទៅរក​ដំណាក់កាល​ធ្ងន់ធ្ងរ​៕

 ពាក្យគន្លឹះ  សុខភាពលាមកពណ៌ក្រហម

ព័ត៌មានផ្សេងទៀត