សាលាក្រុង​ត្រៀម​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​រួចរាល់ ជិត​១​ពាន់​កន្លែង​

17-10-2019 4:09 pm 239

​អាជ្ញាធ​ររ​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ចំ​នឹង​ថ្ងៃបុណ្យ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ​។​

​តាមរយៈ​កិច្ចប្រជុំ ជាមួយ​ក្រុមការងារ​ថ្នាក់​ខណ្ឌ និង​មន្ត្រី​ជំនាញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា សាលា​រាជធានី​ភ្នំពេញ បានសម្រេច​នឹង​រៀបចំ​ពិធី​ទទួល​ទាន​អំបុក​ខ្មែរ ប្រមាណ​ជិត​១០០០​ទីតាំង នៅ​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ​។ ដោយឡែក​សម្រាប់​ខណ្ឌ និង​មន្ទីរ​ផ្សេងៗ​ទៀត ក៏​នឹង​ត្រូវ​ប្រារព្ធ​ពិធី​នេះ​ឡើង​ផងដែរ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ មិនតិច​ជាង​១០​ម៉ឺន​នាក់​នោះទេ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដូចតទៅ​៖

​សំឡេង

ព័ត៌មានផ្សេងទៀត