កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន​-​ឥណ្ឌា​ផ្ដោតលើ​ចំណុច​សំខាន់​ចំនួន​៦

17-10-2019 10:39 am 116
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធាន​ក្រុម​ការងារ​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន​-​ឥណ្ឌា បាន​ផ្ដោត​កម្មវិធី​សកម្មភាព​សំខាន់ៗ​ចំនួន ៦ ចំណុច នៅក្នុង​អង្គ ប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន​-​ឥណ្ឌា​លើក​ទី​៥ នូវ​វឌ្ឍនភាព​សកម្មភាព​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​-​ឥណ្ឌា កសិកម្ម​និង​ព្រៃឈើ​ដោយ​មាន​ការចូលរួម ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩  នៅ​ប្រទេស​ប្រ៊ុយណេ​។​

​កម្មវិធី​សកម្មភាព ៦ ចំណុច ដែល​ប្រធាន​ក្រុម​កសិកម្ម និង ព្រៃឈើ​អាស៊ាន ឥណ្ឌា បានលើកឡើង​រួមមាន​៖ កម្មវិធី​សកម្មភាព​ទី​១ គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​ចំណីអាហារ កសិកម្ម និង​ព្រៃឈើ​ក្នុង​ចំណុច គន្លឹះ ដែល អាច​ផ្តល់​ប្រយោជន៍​ទៅវិញទៅមក ដើម្បី​ពង្រឹង​ផលិតភាព​នៃ​ផលិតផល​កសិកម្ម និង​ឆ្លើយតប​ទៅនឹង បញ្ហា​សន្តិសុខ ស្បៀង ក៏ដូចជា​លើកកម្ពស់​លំហូរ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។

​កម្មវិធី​សកម្មភាព​ទី​២៖​ជំរុញ​បណ្តាញ​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​មាន​សមត្ថកិច្ច ជាមួយ​និង​អ្នកជំនាញ កសិកម្ម​និង​ចំណីអាហារ មន្ទីរពិសោធន៍ ស្ថាប័ន​គ្រឹះស្ថានសិក្សា​ដែល​ពាក់ព័ន្ធ​នឹង​ចំណីអាហារ​និង​កសិកម្ម កសិករ និង សហគមន៍​កសិកម្ម និង​អ្នកជំនួញ អាស៊ាន​និង​ឥណ្ឌា​។

​កម្មវិធី​សកម្មភាព​ទី​៣៖ ជំរុញ​ការវិនិយោគ ការបង្កើន​សមត្ថភាព ការចែករំលែក​ព័ត៌មាន​និង​បទពិសោធ​ន៏ និង​ការអនុវត្ត ល្អប្រសើរ ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ បច្ចេកវិទ្យា​កសិកម្ម ការគ្រប់គ្រង​និង​នវានុវត្តន៍​ក្នុង​វិស័យ​ចំណីអាហារ កសិកម្ម ជលផល និង​ព្រៃឈើ​។​

​កម្មវិធី​សកម្មភាព​ទី​៤៖ អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​អនុវិស័យ​ចំណីអាហារ កសិកម្ម ជលផល និង​ព្រៃឈើ ដោយ ផ្តល់​ឱកាស​ដល់​អ្នកជំនាន់ក្រោយ​អាស៊ាន សិក្សា​ពី​ការគ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ ការប្រើ​បច្ចេកទេស ល្អ​ប្រ សើរ ការគ្រប់គ្រង​និង​ការអនុវត្ត​នៅ​កសិដ្ឋាន តាមរយៈ​ការបណ្តុះបណ្តាល​និង​ផ្សព្វផ្សាយ​។​

​កម្មវិធី​សកម្មភាព​ទី​៥៖ គាំទ្រ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការអនុវត្ត​ក្រប​ខណ្ឌ​សន្តិសុខ​ស្បៀង​ចម្រុះ​អាស៊ាន (AIFS) និង​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​សន្តិសុខ​ស្បៀង ក្នុង​តំបន់​អាស៊ាន ២០១៥-២០២០ 

កម្មវិធី​សកម្មភាព​ទី​៦៖ ជំរុញ​ការពង្រឹង​ភាព​បន្សាំ​នៃ​ប្រព័ន្ធ​ធម្មជាតិ និង​លើកកម្ពស់​សមត្ថភាព ដែល​អាច ទទួលបាន របស់​សហគមន៍​មនុស្សជាតិ ដើម្បី​ដោះស្រាយ​គ្រោះថ្នាក់​ដល់​បរិស្ថាន​៕

ព័ត៌មានផ្សេងទៀត