Huawei​​អះអាងថា​​ចំណូល​​​នៅតែ​កើនឡើង​​ទោះ​​រង​សម្ពាធ​​ពី​អាមេរិក​

17-10-2019 8:15 am 171
រូបភាពសម្គាល់ក្រុមហ៊ុនHuawei​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​Huawei​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ប្រាក់ចំណូល​របស់ខ្លួន​ក្នុង​រយៈពេល​៩​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៩ បាន​កើនឡើង​ជិត​មួយ​ភាគ​បួន​ទោះបីជា​សហរដ្ឋអាមេរិក​ព្យាយាម​ដាក់​សម្ពាធ និង​ព្យាយាម​កាត់ផ្ដាច់​ក្រុមហ៊ុន​ពី​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​ក្ដី​។ ប្រាក់ចំណូល​បាន​លោត​ដល់​២៤.៤​ភាគរយ គឺ​ប្រមាណ​៦១០.៨​ពាន់​លាន​យ័ន ស្មើនឹង​ប្រមាណ​៨៦.២​ពាន់​លាន​ដុល្លារ​អាមេរិក ។ ចំណែក​ប្រាក់ចំណេញ​វិញ​បាន​កើនឡើង​៨.៧​ភាគរយ​។ 

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ចំនួន​១០០​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​លើកដំបូង​។ ដោយឡែក​សម្រាប់​ឆ្នាំនេះ​វិញ​នៅសល់​រយៈពេល​បី​ខែ​ទៀត ទើប​ក្រុមហ៊ុន​អាច​កំណត់​ពី​ប្រាក់ចំណូល​ប្រចាំឆ្នាំ​បាន​៕

ព័ត៌មានផ្សេងទៀត