បែកធ្លាយ​​រូបថត​​លោក​គីម ជុង​អ៊ុន​​ ជិះ​សេះស​ឡើងលើ​ភ្នំ​​បង្ក​ការភ្ញាក់ផ្អើល​​ជាខ្លាំង​

17-10-2019 8:07 am 363
មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​លោក​បាន​ជិះ​សេះស​ឡើងដល់​កំពូលភ្នំ​ដែល​ខ្ពស់បំផុត​នៅ​កូរ៉េខាងជើង​។ រូបថត​ជាច្រើន​សន្លឹក​ត្រូវបាន​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​KCNA គឺ​ឃើញ​លោក​គីម​ជិះ​សេះស​ឡើង​ទៅលើ​ភ្នំ​Paektu ដែលមាន​កម្ពស់​រហូត​ដល់​២,៧៥០​ម៉ែត្រ​។ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក​គីម​បាន​ឡើង​ទៅដល់​កំពូលភ្នំ​Paektu ហើយ​អ្នកវិភាគ​និយាយថា​កាយវិការ​បែបនេះ ត្រូវបាន​គេ​ដឹង​មុន​ថា​ធ្វើឡើង​មុន​ការប្រកាស​ពី​រឿង​សំខាន់ៗ​។​

​ក្នុង​ឆ្នាំ​២០១៧​លោក​ក៏បាន​ឡើង​ទៅដល់​កំពូលភ្នំ​Paektu​ផងដែរ គឺ​រយៈពេល​ប្រមាណ​តែ​ពីរ​ឬ​បី​សប្ដាហ៍​ប៉ុណ្ណោះ មុនពេល​លោក​ថ្លែង​សុន្ទរកថា​ចូលឆ្នាំថ្មី ហើយក៏​ជា​ពេលដែល​លោក​បាន​ព្រលយ​ពាក្យសម្ដី​ការទូត​ជាមួយ​កូរ៉េខាងត្បូង ជាដើម​ហេតុ​នៃ​ការកាត់បន្ថយ​ភាព​តានតឹង​រហូតដល់​បច្ចុប្បន្ន​។​

​អង្គុយ​នៅលើ​ខ្នង​សេះ​មើល​ទេសភាព​ជាមួយនឹង​អារម្មណ៍​ដ៏​ជ្រាលជ្រៅ វា​ដូចជា​ការបង្ហាញ​ពី​ផ្លូវ​នៃ​ការតស៊ូ​របស់លោក ដើម្បី​បុព្វហេតុ​ដ៏​អស្ចារ្យ​នៃ​ការកសាង​ប្រទេសជាតិ ប្រកបដោយ​ជំនឿ​និង​ឆន្ទៈ​ដ៏​មុតមាំ​ដូចជា​ភ្នំ​Paektu​ដូច្នេះ​ដែរ​។ ការធ្វើដំណើរ​ឡើង​ភ្នំ​Paektu​របស់លោក​គីម គឺជា​ព្រឹត្ដិការណ៍ដ៏​មានសារ​សំខាន់​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​នៃ​បដិវត្ដ​កូរ៉េ​៕

 ពាក្យគន្លឹះ  ជីវិតលោកគីមជុងអ៊ុន

ព័ត៌មានផ្សេងទៀត