ពិសា​ចេក​ជួយ​សម្រក​ទម្ងន់​

16-10-2019 6:38 pm 199

​ពីមុន​ចេក​ជា​ផ្លែឈើ​ដែល​មិន​ចាត់​ចូលក្នុង​ក្រុម​អាហារ​សម្រក​ទម្ងន់​ទេ ព្រោះ​គេ​គិតថា ចេក​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម កើនឡើង​យ៉ាង​រហ័ស​។ ពីមុន​ផ្លែ​ចេក​ត្រូវបាន​គេ​រាប់បញ្ចូល នៅក្នុង​ក្រុម​ផ្លែឈើ​ដែល​អាក្រក់​បំផុត បើសិន​គិត​តាម​បរិ​មាណហ្វ្រុក​តូស​។ ប៉ុន្តែ​ពេលនេះ ចេក​ត្រូវបាន​អ្នកជំនាញ​ធ្វើ​ការវិភាគ​យ៉ាង​ពិស្តារ ឃើញថា ចេក​ដែល​សម្បូរ​ទៅដោយ​កាក​សរសៃ​អាហារ វីតាមីន​B6, និង​មាន​ប៉ូ​តា​ស្យូម​ខ្ពស់ ត្រូវ​ចាត់ទុកជា​អាហារ​ផ្តល់​ប្រយោជន៍ ដល់​បេះដូង​យ៉ាងច្រើន និង​មាន​ប្រយោជន៍ ក្នុង​ការជួយ​ស​ម្រកទ​ម្ងន់​។ តែ​សំខាន់ អ្នក​ត្រូវ​ពិសា​ក្នុង​បរិមាណ​សមស្រប គឺ​ពិសា​ចេក​ផ្លែ​ធុន​កណ្តាល​១​ផ្លែ​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ មិនឲ្យ​លើសពីនេះ​ទេ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត