អាល្លឺម៉ង់​​ប្រកាស​​នឹងមិន​ដក​​ក្រុមហ៊ុន​Huawei​​ចេញពី​បណ្ដាញ​5G​​របស់ខ្លួន​ឡើយ​

16-10-2019 5:51 pm 150
​ក្រុមហ៊ុន​Huaweiកំពុងព្យាយាមផ្សព្វផ្សាយពីបណ្ដាញ​5G​​របស់ខ្លួន

​ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជាក់ថា នឹងមិន​ដក​ក្រុមហ៊ុន​Huawei ចេញពី​បណ្ដាញ​5G​លើ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​ឡើយ​។ ក្រុមហ៊ុន​Huawei​ត្រូវបាន​អាមេរិក​ហាមឃាត់​មិនឲ្យ​លក់​ឧបករណ៍​នៃ​បច្ចេកវិទ្យា​5G​ឡើយ ដោយ​និយាយថា​ក្រុមហ៊ុន​នេះ​អាច​បើក​លទ្ធភាព​ឲ្យ​ចិន​ស៊ើបអង្កេត​ព័ត៌មាន​សម្ងាត់​។ ចំពោះ​ចក្រភព​អង់គ្លេស​វិញ​សន្យា​នឹង​សម្រេចចិត្ដនៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ថា​តើ​ក្រុមហ៊ុន​Huawei​គួរតែ​ត្រូវបាន​ដកចេញ ពី​ការដា​ក់ឲ្យដំណើរការ​ប្រព័ន្ធ​5G​របស់ខ្លួន​ឬក៏​អត់​។​

​ជុំវិញ​ការប្រកាស​របស់​អាល្លឺម៉ង់ ត្រូវបាន​ក្រុមហ៊ុន​Huawei​ស្វាគមន៍​យ៉ាងខ្លាំង​។ ក្រុមហ៊ុន​បញ្ជាក់ថា នឹង​បន្ដ​ធ្វើការ​ដោយ​បើកចំហរ​ជាមួយ​អតិថិជន ក៏ដូចជា​អង្គការ​ឧស្សាហកម្ម​នានា ដើម្បី​ធានាថា​បណ្ដាញទូរស័ព្ទ​ចល័ត​5G​របស់ខ្លួន​មាន​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត