លោក​គីម ជុង​អ៊ុន​៖​​ការឈឺចាប់​​របស់​​ប្រជាជន​​កូរ៉េខាងជើង​​បាន​ក្លាយ​​ជា​កំហឹង​

16-10-2019 4:58 pm 147
មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​ការបន្ដ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចរ​បស់​អាមេរិក​។ សារព័ត៌មាន​បាន​ដក​សម្រង់​សម្ដី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​និយាយថា ការឈឺចាប់​ដែល​បណ្ដាលមកពី​អាមេរិក​និង​កម្លាំង​អរិភាព​ដទៃទៀត បានប្រែក្លាយ​ទៅជា​ការខឹង​សម្បា​រ​។ 

​អត្ថបទ​ដែល​បោះពុម្ពផ្សាយ​ដោយ​កាសែត​គណបក្ស​ពលករ​កូរ៉េខាងជើង​Rodong Sinmun បាន​បញ្ជាក់ថា​លោក​គីម​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទីក្រុង​ថ្មី​មួយ​។ ក្នុងនោះ​លោក​បាន​និយាយថា​ប្រជាជន​កូរ៉េខាងជើង​កាន់តែ​រឹងមាំ​ជាង​មុន និង​បាន​រៀនសូត្រ​ពី​របៀប​ក្នុងការ​យកឈ្នះ ទោះបី​ពួកគេ​នៅតែ​ប្រឈម​បញ្ហា​ធំ ដោយសារតែ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​បង្កហេតុ​ក៏ដោយ​។ លោក​បាន​ជំរុញ​ឲ្យ​ប្រជាជន​កសាង​សេដ្ឋកិច្ច​ប្រទេស​ដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់ថា ការនិយាយ​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក​របស់​លោក​គីម​ដូច្នេះ គឺជា​លើកទីមួយ​ហើយ​ចាប់តាំងពី​មាន​កិច្ចពិភាក្សា ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង ចាប់ផ្ដើម​កាលពី​ដើមខែ​តុលា​នេះ​។ បន្ទាប់ពី​កិច្ចពិភាក្សា​កូរ៉េខាងជើង​បាន​រិះគន់​សហរដ្ឋអាមេរិក ចំពោះ​ការប្រកាន់​គោលជំហរ​ចាស់គំរឹល​៕

ព័ត៌មានផ្សេងទៀត