​លោក​សម រង្ស៊ី​​ថា​នឹងចូលស្រុកតាម​ច្រក​​ព្រំដែន​​​កម្ពុជា​-​ថៃ​​ជាមួយ​ពលករ​ខ្មែរ​​

16-10-2019 4:27 pm 672

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកនិយាយ​ជាភា​សា​អង់គ្លេស ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាងរាស្ត្រ​សេរីនិយម​មកពី​ប្រទេស​ជាច្រើន ដែល​បាន​ចូលរួម​ស​ន្និសិទ​នៃ​សហភាព​អន្តរ​សភា​(IPU) ក្នុង​ទីក្រុង​បែ​ល​ក្រា​ដ ប្រទេស​ស៊ែ​ប៊ី កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០១៩ លោក​បានឱ្យដឹងថា លោក​មានបំណង​ចូលមក​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​ខ្មែរ ដោយ​ដើរ​ឆ្លងកាត់​តាម​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​លោក សម រង្ស៊ី ថែមទាំង​អំពាវនាវ​ឱ្យ​ប្រទេស​សេរី​ផ្សេងៗ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា កុំឱ្យ​ប្រើ​អំពើហិង្សា​លើ​រូបលោក និង​អ្នកគាំទ្រ​ពេល​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​…………

​សំឡេង​៖

​សូមបញ្ជាក់ថា ថ្មីៗ​នេះ ក្រសួង​ការពារជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ បង្ហាញ​អំពី​តួនាទី​ពេញលេញ​របស់​កងយោធពល​ខេ​ម​រម​ភូមិន្ទ ក្នុង​ការអនុវត្ត​បទ​បញ្ជា​របស់ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​រាជរដ្ឋាភិបាល ក្នុងការ​កំចាត់​លោក សម រង្ស៉ី និង​បក្សពួក ប្រសិនបើ​ហ៊ាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត