កម្ពុជា​ចាញ់ អ៊ីរ៉ាក់ ៤-០​វគ្គ​ជម្រុះ World Cup 2022

16-10-2019 8:29 am 176

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចាញ់​ជម្រើសជាតិ​អ៊ីរ៉ាក់ ក្នុង​លទ្ធផល ៤-០ វគ្គ​ជម្រុះ​ជុំ​ទី​២ ប្រចាំ​ទ្វីបអាស៊ី នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ FIFA World Cup 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ​ដោយមាន​អ្នកទស្សនា​ផ្ទាល់​ចំនួន ៤៨២៥៨​នាក់​។​

​ក្នុង​ការប្រកួត​៤​លើក​កន្លងមក កម្ពុជា​ទើប​ទទួលបាន​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ពូ​ល C នៃ​ជើង​ទី ១ ដោយ​ស្មើ​ហុងកុង ១-១ ចាញ់​បា​រ៉ែ​ន ១-០ ចាញ់​អ៊ីរ៉ង់ ១៤-០ និង​ចាញ់​អ៊ីរ៉ាក់ ៤-០​។ សម្រាប់​ការប្រកួត​បន្ទាប់ ជម្រើសជាតិ​កម្ពុជា ត្រូវ​ធ្វើដំណើរ​ទៅ​ប៉ះ​ក្រុម​ហុងកុង នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ មុន​បន្តទៅ​ប៉ះ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នៅ​ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ​២០២០៕
 

 ពាក្យគន្លឹះ  កម្ពុជា​អ៊ីរ៉ាក់

ព័ត៌មានផ្សេងទៀត