ធាក់​កង់​ហាត់ប្រាណ ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោម​ផ្អែម និង​សម្រក​ទម្ងន់​…

15-10-2019 5:18 pm 202

​ការធ្វើ​លំ​ហាត់ប្រាណ ដោយ​ការ​ធាក់​កង់​នៅ​មួយកន្លែង ល្អ​សម្រាប់​មនុស្ស​គ្រប់​វ័យ វា​ជួយ​សម្រក​ទម្ងន់ បន្ថយ​ស្ត្រេ​ស និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​សម្រាប់​សុខភាព​។ នៅ​ក្នុងនោះ រួម​មានដូចជា លើកកម្ពស់​សុខភាព​បេះដូង ធ្វើឲ្យ​ប្រសើរឡើង​នូវ​កម្លាំង ជួយ​ដល់​សន្លាក់ ជំរុញ​ដល់​មុខងារ​ខួរក្បាល និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជាដើម​។ ជំងឺ​ទឹកនោមផ្អែម​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ការ​ធាត់​។ ដូច្នេះ ការ​សម្រក​ទម្ងន់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។ ការ​ធាក់​កង់​ហាត់ប្រាណ អាច​ដុត​កាឡូរី​ដ៏​អស្ចារ្យ ហើយ​អាចជួយ​អ្នក​ឲ្យ​ស្រកទ​ម្ងន់​។​

ដើម្បីឲ្យ​ការ​ហាត់ប្រាណ​របៀបនេះ ទទួលបាន​ផល អ្នក​ត្រូវ​អត់ធ្មត់ និង​យកចិត្តទុកដាក់​លើ​កង់​ដែល​អ្នក​ជ្រើសរើស​ជា​គូ​នឹង​រាងកាយ​របស់​អ្នក មិន​ថា​កែប​កង់ ត្រូវ​ទន់​មិន​ធ្វើឲ្យប៉ះពាល​ដល់​គូថ រួមទាំង​កម្ពស់​ពី​កែប​អង្គុយ​ជាមួយ​ឈ្នាន់​កង់ ធ្វើយ៉ាងណា​ឲ្យ​កុំ​សន្លា​ក់​របស់​អ្នកមាន​សម្ពាធ​ខ្លាំងពេក​។ ក្រៅពីនោះ អ្នក​គួរប្រើ​ល្បឿន​នៃ​ការ​ធាក់​កង់​ខុសៗ​គ្នា មិនគួរ​លឿន​រហូត​ឬ​យឺត​ហូត​នោះទេ​។ នៅមាន​គន្លឹះ​សំខាន់ៗ​ផ្សេងទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​ហាត់ប្រាណ​តាម​វិធី​នេះ​ទទួលបាន​ជោគជ័យ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត