ក្រុមហ៊ុន​ជប៉ុន​ចង់​វិនិយោគ​អំពូល​ភ្លើង​វៃឆ្លាត​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅ​ព្រះសីហនុ​

15-10-2019 9:33 am 289

​កាលពី​ថ្ងៃ​ទី ១៤ តុលា ឆ្នាំ ២០១៩ លោក កៃ នុ​ម៉ា ប្រធាន​ក្រុមហ៊ុន Minebee Mitsumi បាន​ដឹកនាំ​គណៈប្រតិភូ​ជប៉ុន​ជួបពិភាក្សា​ជាមួយ​លោក គួច ចំរើន និង​ធ្វើ​បទ​បង្ហាញ​គម្រោង​ទីក្រុង​វៃឆ្លាត ដោយ​បញ្ជាក់​ថា​ប្រព័ន្ធ​អំពូល​វៃឆ្លាត​ទំនើប​នេះ ជួយ​កាត់បន្ថយ​ការប្រើប្រាស់ សន្សំសំចៃ​ភ្លើង ដោយ​ភ្ជាប់​ពីមួយ​ទៅមួយ​ដោយ​មិន​ប្រើ​ខ្សែ​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់ ប្រព័ន្ធ​បច្ចេកវិទ្យា​វៃ​ឆ្លាត​ប្រើប្រាស់​បាន​យូរអង្វែង ហើយ​ក្រុមហ៊ុន​មានបទពិសោធន៍​នៅ​កម្ពុជា​ជាង​១០​ឆ្នាំ ដែល​មាន​បុគ្កលិក ៧.០០០​នាក់ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​ព្រះសីហនុ​មាន​បង្គោល​ភ្លើង ៩៧០​ដើម ហើយ​បង្គោល​ចំនួន ៥០០ បាន​បំពាក់​ភ្លើង​សូ​ឡា ប៉ុន្តែ​រង​ការខូចខាត ដោយសារ​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ប៉ះពាល់​ដល់​ការសាងសង់​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្មី ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលខាងមុខ​ផងដែរ​៕

 


ព័ត៌មានផ្សេងទៀត