រាជរដ្ឋាភិបាល​​នៅតែ​ចាត់ទុក​វិស័យ​អប់រំ​​ជា​វិស័យ​អាទិភាព​ក្នុងសង្គម​កម្ពុជា​​

14-10-2019 5:54 pm 141
  ស្តាប់
ស្តាប់ជាសំឡេង

អ្នកស្រី​សឿ សុជាតា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា វិស័យ​អប់រំ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​ដែលមាន​អាទិភាព​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន រួមទាំង​នៅក្នុង​ដំណើ​ការអភិវឌ្ឍ​ប្រទេស​ផងដែរ​។  វិស័យ​អប់រំ​ពិតជា​មាន​ការផ្លាស់ប្តូរ​បើ​ធៀប​ទៅ​និង​ឆ្នាំ​១៩៩៤ នៅពេលដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​អន្ដរជាតិ​ស្ដីពី​ប្រជាជន​និង​ការអភិវឌ្ឍ​(ICPD)​។ ការផ្លាស់ប្ដូរ​នេះ​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​យ៉ាង​ពិ​ប្រាកដ​។ ការលើកឡើង​របស់​អ្នកស្រី​សឿ សុជាតា​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នក​សារ​ព័ត​មាន​អំពី​វឌ្ឍនភាព​នៃ​សន្និសីទ​អន្តជាតិ ស្តីពី​ប្រជាជន​និង​ការ​អភិ​វ​ឌ្ឃ​នៅ​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៤ តុលា​នេះ ។​

​លោកស្រី​សឿន សុជាតា​បន្ថែមថា​ក្រោយពី​ឆ្នាំ​១៩៩៤​មក ដំណើរការ​កែទម្រង់​នៃ​វិស័យ​អប់រំ​បាន​វិវឌ្ឍ​ជា​បណ្តើៗ ហើយ​ការវិវឌ្ឍ​នេះ​គឺ​ចាប់ពី​ដំណាក់កាល​ទី​៣ រហូតមកដល់​បច្ចុប្បន្ន​ជា​ដំណាក់កាល​ទី​៨ ទី​៩​ហើយ ដែល​ហៅ​កាត់​ថា​ជា​ដំណាក់កាល​កែទម្រង់​ស៊ីជម្រៅ​។ នៅ​ក្នុងនោះដែរ​សម្រាប់​លោក​គ្រូ​អ្នក​គ្រួ​ដែល​មានគុណ​វុ​ធ​អាច​ទទួលយកបាន នឹងត្រូវ​បន្សុទ្ធ​និង​បង្កើន​លើ​គុណ​វុ​ធ​ដែលមាន​ស្រាប់ ដើម្បី​ដុសខាត់​សមត្ថភាព​ជួយ​ផ្ទេរ​ចំណេះដឹង ធ្វើ​យ៉ាងណាឲ្យ​យុវជន​កម្ពុជា​មានគុណ​ភាព​។ 

​អ្នកស្រី​បាន​បន្តថា វិស័យ​គ្រូបង្រៀន​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់ ដើម្បី​អនាគត​របស់​យុវជន​ខ្មែរ ធ្វើយ៉ាងណា​ឲ្យ​ធនធាន​ខ្មែរ​ក្លាយជា​មូលធន​ដែលមាន​សក្តានុភាព ដែល​អាច​ទទួលបាន​នូវ​សម​ទាន​ទាំង​៣ ដូចដែល​លោក​ហង់ ជួន​ណារ៉ុន​តែង​យកចិត្តទុកដាក់​បំផុត​នោះ គឺ​ចំណេះដឹង​សម​ទាន បំណិន​សមទាន និង​ចរិយា​សម​ទាន​។​

​ជា​ចុងក្រោយ​អ្នកស្រី​សឿន សុជាតា ក៏បាន​ប្រាប់​អំពី​មហិច្ឆតា​ក្នុង​វិស័យ​អប់រំ ក្នុងការ​អភិ​វ​ឌ្ឃ និង​ការគាំទ្រ​ការផលិត​ធនធានមនុស្ស​ឲ្យក្លាយ​ជា​មូលធន​មនុស្ស​។ ត្រង់ចំណុច​នេះ​ក្រសួង​បានរៀបចំ​នូវ​គោលនយោបាយ​យ៉ាងច្រើន គាំទ្រ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់នូវ​ការគាំទ្រ​ជា​ហេដ្ឋារចនាសម្ព័ន ជា​ធនធានមនុស្ស​ដែលមាន​ប្រាក់ខែ មាន​កំណើន​ជា​បន្តបន្ទាប់​មកដល់​បច្ចុប្បន្ន​។ គោលនយោបាយ​គុណភាព​សិក្សា​បាន​ក្លាយទៅជា​គោលនយោបាយ​ជាតិ​៕

ព័ត៌មានផ្សេងទៀត