ជំនួប​រវាង​រឿង សោភ័ណ្ឌ​​និង​អ៊ី​ឃ្យូ​សាំង​​បញ្ចប់​​ទាំង​មិន​អស់ចិត្ដ​​រៀងខ្លួន​

14-10-2019 8:34 am 444
កីឡាកររឿង សោភ័ណ្ឌ(ឆ្វេង)​និងកីឡាករអ៊ីឃ្យូសាំង

​ជំនួប​រវាង​ជើង​ខ្លាំង​កម្ពុជា​និង​ជើង​ខ្លាំង​ថៃ គឺ​រឿង សោភ័ណ្ឌ​និង​អ៊ី​ឃ្យូ​សាំង ដែល​ប្រិយ​មិត្ដ​អ្នកគាំទ្រ​កីឡា​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះ បានរៀបចំ​ដូច​គ្រោងទុក​ហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅ​សង្វៀន​ឯក​ភ្នំ​ខេត្ដ​បាត់ដំបង​។ នេះ​អាច​ចាត់ទុកថា​ជាការ​ប្រកួត​ដ៏​កម្រ​មួយ ដែល​ជើង​ខ្លាំង​តំណាង​ប្រទេស​ទាំងពីរ​បាន​ជួបគ្នា ហើយ​អ្វីដែល​រឹតតែ​អស្ចារ្យ​គឺ​អ៊ី​ឃ្យូ​សាំង​ធ្លាប់ជា​ដៃគូ​របស់​កែង រំ​ចង់​ទៀតផង​។ 

​ប៉ុន្ដែ​យ៉ាងណាមិញ​ការប្រកួត​រវាង​រឿង សោភ័ណ្ឌ​និង​អ៊ី​ឃ្យូ​សាំង ដែល​កំពុងតែ​ធ្វើឲ្យ​ទស្សនិកជ​នជក់​ចិត្ដ រឿង សោភ័ណ្ឌ​ក៏ត្រូវ​អ៊ី​ឃ្យូ​សាំង​ឡើង​ជង្គង់​ចំ​ប្រដាប់​ការពារ ធ្វើឲ្យ​អាជ្ញាកណ្ដា​លរាប់​ដល់​ដប់​ងើប​លែងរួច ក៏​សម្រេច​បញ្ឈប់​ការប្រកួត​ក្នុង​ទឹក​ទី​ពីរ​តែម្ដង​។ ក្រោយ​បញ្ចប់​ការប្រកួត​គណៈកម្មការ​មិន​ប្រកាស​លទ្ធផល​នោះទេ ដោយ​ផ្ដល់ឱកាស​អាច​នឹងមាន​ការប្រកួត​ជាថ្មី​នៅពេល​ក្រោយ ព្រោះ​ប្រកួត​លើក​នេះ​សុទ្ធតែ​មិន​អស់ចិត្ដ​រៀងខ្លួន​។​

​សូម​ទស្សនា​វីដេអូ​នៃ​ការប្រកួត​ខាងក្រោម​៖

 ពាក្យគន្លឹះ  កីឡាគុនខ្មែរ

ព័ត៌មានផ្សេងទៀត