រកឃើញ​​ម្ចាស់​ទឹកប្រាក់​​៤០​លាន​រៀល​​និងជាម្ចាស់​ខ្សែក្រវាត់​​មាស​ISI PALM​ហើយ​

14-10-2019 8:15 am 160
រូបភាពកីឡាករឡៅ ចិត្រា​និងលន បញ្ញា

​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​មាស និង​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ស្មើនឹង​៤០​លាន​រៀល​ពី​ក្រុមហ៊ុន​ដែកថែប​ISI PALM បានធ្វើឲ្យក​ក្រើក​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ នោះ​ជា​ជំនួប​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា គឺ​ឡៅ ចិ​ត្ដ្រាប៉ះ​លន បញ្ញា ដែល​អ្នក​ទាំងពីរ​សុទ្ធតែជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់ ហើយ​ទើប​ប្រកួត​ឈ្នះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឡើង​មកកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។  តែ​អ្វីដែល​គួរឲ្យ​សោកស្ដាយ​ការប្រកួត​ធ្វើឡើង​បាន​ត្រឹម​ទឹក​ទី​ពីរ ឡៅ ចិត្ដ្រា​ក៏វាយ​ឲ្យ​លន បញ្ញា​បោះបង់​ការប្រកួត​តែម្ដង​។​

​សូម​ទស្សនា​វីដេអូ​នៃ​ការប្រកួត​ខាងក្រោម​៖

 ពាក្យគន្លឹះ  កីឡាគុនខ្មែរ

ព័ត៌មានផ្សេងទៀត