ទឹក​ស្លឹកម្លូកាត់បន្ថយ​ក្អក​

13-10-2019 5:58 pm 235

​ក្អក កូនក្មេង​តឹង​ច្រមុះ និង​ក្អក​សើ​ម អាច​យក​ទឹក​ស្លឹកម្លូ លាយ​ជាមួយ​ទឹកឃ្មុំ ហើយ​ក្រេប​រសជាតិ​ហិរៗ និង​ក្តៅ​តិចៗ​របស់​វា​។ ក្រៅពីនេះ ទឹក​ស្លឹកម្លូ​ក៏​អាចជួយ​ព្យាបាល​ជំងឺ​រលាក​ទងសួត​បាន​ទៀត​ផងដែរ​។ ប្រេង​សំខាន់ៗ ដែលមាន​នៅក្នុង​ស្លឹកម្លូ មាន​តួនាទី​ដោះស្រាយ​បញ្ហា​នេះ​។ យោងទៅតាម​ការព្យាបាល​បែប​ប្រពៃណី​វិញ គេ​យក​យក​ស្លឹកម្លូ​ទៅ​ត្រាំ​ក្នុង​ទឹក​ប្រេង​mustard ហើយ​យកមក​បិទ​លើ​ទ្រូង នឹង​ជួយ​បំបាត់​ការកកស្ទះ​សួត​។ បន្ថែមលើនេះ ស្លឹកម្លូផ្តល់អត្ថប្រយោជន៍ដល់សុខភាពធ្មេញផងដែរ ដែលនេះទំនងជាដូចពាក្យចាស់ពោលថា ពិសាស្លឹកម្លូជួយឲ្យធ្មេញរឹងមាំ៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត