មនុស្ស​៧​នាក់​ស្លាប់​និង​បាត់​ខ្លួន​១៥​នាក់​ ដោយសារ​ព្យុះ​Hagibis​ វាយប្រហារ​ប្រទេស​ជប៉ុន​

13-10-2019 10:33 am 505

​មនុស្ស​យ៉ាងហោចណាស់ ចំនួន​៧​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត និង​បាត់​ខ្លួន​ចំនួន​១៥​នាក់ បន្ទាប់ពី​ព្យុះ​ទី​ហ្វុង​Hagibis បាន​វាយប្រហារ​នៅ​ប្រទេស​ជប៉ុន​។ មនុស្ស​ដែល​ស្លាប់មាន​នៅក្នុង​តំបន់ Chiba, Gunma, Kanagawa និង Fukushima​។ យោងទៅតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​NHK របស់​ជប៉ុន​ឲ្យដឹងថា មនុស្ស​៩៩​នាក់​បាន​រងរបួស​។ ក្រៅពីនោះ ផ្ទះ​ចំនួន​២៧០ ០០០​ខ្នង​ត្រូវបាន​កាត់ផ្តាច់​អគ្គិសនី​។ 

​ព្យុះ​ទី​ហ្វុង​បាន​គំរាមកំហែង​យ៉ាងខ្លាំង លើ​រដ្ឋរាជធានី​របស់​ជប៉ុន ដោយមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំងបំផុត​មិន​ធ្លាប់មាន​រយៈពេល​៦០​ឆ្នាំ​។ ព្យុះ Hagibis ត្រូវគេ​រំពឹងថា នឹង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​សមុទ្រ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ក្រោយពី​ប្តូរ​ទិស​បោកបក់​ឆ្ពោះទៅកាន់​កោះ Hokkaido ភាគ​ខាងជើង​។ ព្យុះ​នេះ​វាយប្រហារ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុងហ្វា​ហ្សៃ បាន​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ខែ​មុន បំផ្លាញ​ផ្ទះ​ប្រជាជន​ជាង​៣​ម៉ឺន​ខ្នង និង​បង្ក​ការខូចខាត​ទ្រព្យសម្បត្ដិ​ផ្សេងៗ​ជាច្រើន​ទៀត​៕

 ពាក្យគន្លឹះ  ប្រទេសជប៉ុនព្យុះ​Hagibis

ព័ត៌មានផ្សេងទៀត