លោក​យ៉ង សាំង​កុមារ​ គាំទ្រ​​​លោក​ហ៊ុន សែន ​ដែល​ចង់ឲ្យ​​អ្នករៀន​ចប់​បរិញ្ញា​ក្លាយជា​មេឃុំ​​

12-10-2019 4:11 pm 5697

​ថ្លែង​ក្នុងជំនួប​ជាមួយ​សិស្ស​និទ្ទេស​A​ជាង​៤០០​នាក់ កាលពី​ថ្ងៃទី​០៧ តុលា ប្រមុខ​គណបក្សកាន់អំណាច​លោក​ហ៊ុន សែន ប្រកាសថា ទៅ​ថ្ងៃ​ខាងមុខ​នឹងមាន​អ្នក​ចប់​កម្រិត​ឧត្តមសិក្សា​ទៅធ្វើ​មេឃុំ ចៅសង្កាត់ ឬ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ស្ថាបនិក និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ស​ប្រជាធិបបតេយ្យ​មូលដ្ឋាន លោក​យ៉ង សាំង​កុមារ​ស្វាគមន៍​ការលើកឡើង​របស់លោក​ហ៊ុន សែន ពេលនេះ​។ ស្វាគមន៍ ដោយ​លោក​មើលឃើញថា ការងារ​នៅ​ថ្នាក់ឃុំ​សង្កាត់​ពេលនេះ ពិតជា​ត្រូវការ​អ្នកមាន​ធនធាន​ចំណេះដឹង​ពិតប្រាកដ ទើប​អាចដឹកនាំ​មូលដ្ឋានឲ្យ​រីកចម្រើន​។​

​លោក​យ៉ង សាំង កុមារ យល់ថា ដើម្បី​ឆ្លើយតប​ជា​វិជ្ជមាន ដូច​អ្វីដែល​លោក​ហ៊ុន សែន លើកឡើង គឺ​រដ្ឋាភិបាល​គួររៀបចំ​ឲ្យមាន​ការបោះឆ្នោត​ប្រព័ន្ធ​ឯក​ត្ត​នាម​នៅតាម​ឃុំ សង្កាត់ ដែល​អាចឲ្យ​បុគ្គលឯក​រាជ្យ អាច​ឈរឈ្មោះ​បាន​។ ឬ​អនុញ្ញាតិ ឲ្យ​ឃុំ​មួយ មាន​បក្សនយោបាយ​មួយ​(​មិនមែនជា​គណបក្ស​ថ្នាក់ជាតិ​) ហើយ​មិនឲ្យ​មានមាន​ការរើសអើង តែ​ត្រូវ​លើកទឹកចិត្ត​យុវជន​ខ្មែរ​គ្រប់រូប ដែល​រៀន​ចប់​បរិញ្ញាបត្រ ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​សេរី គ្មាន​ការភ័យខ្លាច​...

​ប៉ុន្តែ​លោក​នៅ​មិនទាន់​ជឿ​លើ​ការលើកឡើង​របស់លោក​ហ៊ុន សែន នៅឡើយ​ទេ​។ មិនទាន់​ជឿ ពីព្រោះ​គណបក្សកាន់អំណាច ដាក់​តែ​ធនធាន​ចាស់ នៅក្នុង​បក្ស ហើយ​ធ្វើការ​តាម​ទម្លាប់ រង់ចាំតែ​ការទម្លាក់​ការងារ​ពី​ថ្នាក់លើ ឬ​ពី​បក្ស​...

​ជា​បន្ត​សូម​ស្តាប់​កា​លើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត